សម្ដេចតេជោ ហ៊ុន សែន បង្ហាញវីដេអូស្និទ្ធស្នាលជាមួយចៅស្រីទី២១

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញវីដេអូស្និទ្ធស្នាលជាមួយចៅស្រីទី២១ ។

ជាមួយនឹងការបង្ហាញវីដេអូស្និទ្ធស្នាលជាមួយចៅស្រីទី២១ ហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចៅទី២១ ស្រក់ទឹកភ្នែកតែមិនយំ ពេលនេះ ចេះដណ្តើមជាមួយជីតាហើយ ។

សូមជម្រាបថា បទចម្រៀងស្រក់ទឹកភ្នែក តែមិនយំ ដែលសម្តេចតេជោ ហ៊ុន សែន សូមជួយនិពន្ធឡើង បើសិននៅកម្ពុជាយើង មិនទាន់មានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) នេះ តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ។

ការស្នើឱ្យមានការនិពន្ធ បទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) នេះ ដោយសារសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញរូបថតចៅស្រីទី២១របស់សម្ដេច មិនដឹងអន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ សម្ដេចថា ច្រើនលើកហើយ ចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner