ក្រុមហ៊ុនអចលនទ្រព្យធំរបស់ចិនហាក់បីដូចជាមិនសងបំណុល តាមកាលកំណត់

ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​របស់​​ចិន​ Evergrande ហាក់​បី​ដូច​ជា​ សង​បំណុល​តាម​កាល​កំណត់​នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg។

សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា​ កាល​កំណត់​ដែល​ក្រុមហ៊ុន Evergrande ត្រូវ​សង​បំណុល​សញ្ញាប័ណ្ណ​លុយ​ដុល្លារ​ចំនួន ២កញ្ចប់​បាន​ផុត​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ហើយ​គេ​មើល​ឃើញ​ថា​ «មិន​សញ្ញា​ក្នុង​ការ​បង់​បំណុល» ដោយ​ក្រុមហ៊ុន​នេះ​ទេ។

នៅ​ក្នុង​ឆ្នាំ២០២១​នេះ ក្រុមហ៊ុន​ Evergrande ចាប់​ផ្ដើម​ប្រកាស​ថា​ខ្លួន​បាន​ជាប់​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​តែ​មិន​មាន​សមត្ថភាព​ក្នុង​ការ​សង​ម្ចាស់​បំណុល​តាម​កាល​កំណត់។ ក្រោយ​មក​ទៀត​ ក្រុមហ៊ុន​អចលនទ្រព្យ​នេះ​ក៏​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ដើម្បី​រៀប​ចំ​បំណុល​ក្នុង​ស្រុក​របស់​ខ្លួន​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​ព្យាយាម​លក់​ផ្នែក​មួយ​ចំនួន​នៃ​ក្រុមហ៊ុន​ ដើម្បី​បណ្ដោះ​បំណុល​មួយ​គ្រាៗ។

ចំណែក​ឯ​បំណុល​ក្រៅ​ស្រុក​វិញ ក្រុមហ៊ុន Evergrande នេះ​ព្យាយាម​ស្នើ​សុំ​ម្ចាស់​បំណុល​ឱ្យ​ពិនិត្យ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ។ សារព័ត៌មាន​នីកេ​បាន​ចុះ​ផ្សាយ​ថា ដើម្បី​ឱ្យ​ទុក​ចន្លោះ​ដក​ដង្ហើម​បន្តិច ក្រុមហ៊ុន​នេះ​ត្រូវ​ការ​ចរចា​ជាមួយ​ម្ចាស់​បំណុល​ក្នុង​ទ្រង់ទ្រាយ​ធំ ឬ ចរចា​ធ្វើ​យ៉ាង​ណា​ឱ្យ​ម្ចាស់​បំណុល​កាត់​បន្ថយ​ការ​បង់​ថ្លៃ​ ក្នុង​កាលកំណត់​សង​បំណុល​ម្ដង​ៗ៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner