មើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ៖ សមាជិកអតីតគណបក្សប្រឆាំងជាង១០០នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

ភ្នំពេញ៖ សមាជិកអតីតគណបក្សប្រឆាំងចំនួនជាង១០០នាក់ បានចាកចេញមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។

ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំង ដោយស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយនោះដែរ តំណាងអតីតសមាជិកអតីតគណបក្សប្រឆាំង បានឡើងធ្វើការប្តេជ្ញាចិត្ត ដោយអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ មូលហេតុនៃការចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញជាក់ស្តែងអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធាន ចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងសមាជិកសមាជិកាគណបក្ស ជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនសង្កាត់បឹងទំពន់១ បានផ្តាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។ គណបក្សប្រជាជនកម្ពុជា តែងតែបើកចំហរជានិច្ច ក្នុងការទទួលយកការសម្រេចចិត្តរបស់សមាជិកសមាជិកាអតីតគណបក្សដទៃ ស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយការសម្រេចចិត្តមកចូលរួមជាមួយគណបក្សប្រជាជននេះ គឺដោយសារការមើលឃើញជាក់ស្តែងអំពីការដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ឃើញពីការអភិវឌ្ឍក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថា បើពុំមានគណបក្សប្រជាជននោះទេ ពិតជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍន៍ និងគ្មានសន្តិសុខ សុវត្ថិភាពនោះទេ ជាពិសេសប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner