អាគារពហុបំណងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ ជាផ្លូវការ ដោយ ឯកឧត្តម សាយ សំអាល់

យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់សហភាពសហព័ន្ធយុវជនកម្ពុជាបានបង្ហាញថា ឯកឧត្តម សាយ សំអាល់ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អាគារពហុបំណងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅ ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ។

អាគារពហុបំណងនេះ ជាសមិទ្ធិផលថ្មីនៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលបម្រើឱ្យដល់សកម្មភាពសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ក៏ដូចយុវជនក្នុងខេត្តកំពង់ចាមទាំងមូល ទាំងក្នុងវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងខេត្តផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner