ក្រសួងឧស្សាហកម្ម មានទិសដៅជម្រុញអង្គភាពរដ្ឋាករទឹកនៅតាមបណ្ដាខេត្តឲ្យប្រែក្លាយទៅជាអង្គភាពស្វ័យត នៅពេលឆាប់ៗខាងមុខនេះ

     នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ អនុវត្តន៍ការងារ ឆ្នាំ២០២២ និងវឌ្ឍនភាពរីកចម្រើនរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឱ្យដឹងថា៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងតែសាកល្បងបង្កើតនិងខិតខំជំរុញដល់គ្រប់អង្គភាពរដ្ឋាករទឹកនៅតាមបណ្ដាខេត្ត ដើម្បីឲ្យប្រែក្លាយទៅជាអង្គភាពរដ្ឋាករទឹកស្វយ័ត នៅពេលខាងមុខ។

      ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា៖ ក្រសួងបាននិងកំពុងគិតគូរនិងពិចារណាលើកត្តាសំខាន់ៗមួយចំនួន ជាមួយនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជម្រុញឲ្យអង្គភាពរដ្ឋាករទឹកនៅតាមបណ្ដាខេត្ត ប្រែក្លាយទៅជារដ្ឋាករទឹកស្វយ័ត ដោយក្នុងនោះជារួមមានទាំងការកំណត់ដើមទុនជា ចលនទ្រព្យ អចលនទ្រព្យ ទឹកប្រាក់នៅក្នុងបេឡា និងផែនការអាជីវកម្មរបស់ខ្លួន ជាដើម។

      ជាមួយគ្នានេះ ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានថ្លែងគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំអង្គភាពរដ្ឋាករទឹក និងមន្ត្រីរាជការ បុគ្គលិក កម្មករ ក្រោមឱវាទ នៃមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង ថា៖ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ផលិតកម្ម ឧស្សាហកម្ម វិស័យSMEការជម្រុញសហគ្រាសធុនតូចនិងមធ្យម គឺយើងត្រូវការចាំបាច់ ដើម្បីការប្រកួតប្រជែងនៅលើទីផ្សារ។ ហើយការប្រកួតប្រជែងជាចំបងនៅលើទីផ្សារ គឺ៖បញ្ហាគុណភាពផលិតផល និងតម្លៃ។ការរចនា ការវេចខ្ចប់និងអនាម័យ។ ដូចនេះដើម្បីជម្រុញឲ្យផលិតផល ក៏ដូចជាការជម្រុញឲ្យផ្នែកឧស្សាហកម្ម ឬក៏សហគ្រាសធុនតូចនិងមធ្យមSMEឲ្យហក់ចូលទៅកាន់ទីផ្សារបាន គឺ៖គេត្រូវការគុណភាព និងស្តង់ដារ ដើម្បីធានាបាននូវការគាំទ្រពីអតិថិជននៅក្នុងទីផ្សារ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថាស្តង់ដារនេះហើយ ដែលជួយជម្រុញដល់ផលិតផលនិងអនុលោមទៅតាមស្តង់ដារ។ ដែលអតិជនគេនិងជ្រើសរើសផលិតផលដែលមានគុណភាពស្តង់ដារ។ហើយស្តង់ដារនេះហើយ ដែលជាវិស័យគាំទ្រ។ ប្រសិនបើផលិតផលរបស់យើងមិនមានស្តង់ដារទេនោះ គឺផលិតផលយើង ក៏មិនអាចលក់នៅលើទីផ្សារនិងធ្វើការប្រកួតប្រជែងបាននោះទេ។

      ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ ស្តង់ដារគុណភាពនេះហើយ ដែលជាតម្រូវការចាំបាច់និងទទួលបានការគាំទ្រនិងជំនឿទុកចិត្តខ្លាំងពីអតិថិជន ។ច្រើនជាងការគាំទ្រនូវផ្នែកបរិមាណហើយក្នុងនោះក៏អាចពាក់ព័ន្ធទៅនិងមាត្រសាស្ត្រ ផងដែរ។    

       ជាមួយគ្នានេះ ឯកឧត្តម អ៊ុ សុថា ក៏បានបញ្ជាក់យ៉ាងច្បាស់ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ថ្នាក់ក្នុងមន្ទីរ ទាំងអស់ថា៖ ការលើកឡើងរបស់ឯកឧត្តមនៅពេលនេះគឺ៖សំដៅលើទីផ្សារក្មុងប្រទេស និងក្រៅប្រទេស។និងបន្ថែមពីនេះទៀតគឺស្តង៎ដារអន្តរជាតិ(ISO.)។ ខណៈដែលផលិតភាព ផលិតផលរបស់យើងមានកម្រិតស្តង់ដារ(ISO.)ហើយនោះ។ទំនិញនិងផលិតផលរបស់យើងត្រូវបានចាត់ទុកថាអាចទម្លាយរបាំងការប្រកួតប្រជែង ជាមួយនិងបណ្តាប្រទេសនានាបានតាមរយៈផលិតផលដែលមានគុណភាពមានស្តង់ដារឆ្លើយតប។ហើយកន្លងមកនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតនូវក្រុមប្រឹក្សាជាតិស្តង់ដារ ដើម្បីជួយជម្រុញ និងជួយគាំពារនូវផលិតផលរបស់ប្រទេសយើង ឲ្យទៅដល់កម្រិតអន្តរជាតិ និងដែលអាចទទួលយកបាន។

    ដូចនេះភារកិច្ចនិងតួនាទីរបស់មន្ទីរនៅទីនេះ គឺដើម្បីជួយគាំពារដល់វិស័យឯកជន។ពីព្រោះរដ្ឋបង្កលក្ខណៈសម្បត្តិឲ្យវិស័យឯកជនធ្វើការវិនិយោគនិងផលិត។ប៉ុន្តែអ្វីផ្តោតសំខាន់គឺ៖មន្ទីរត្រូវជួយគាំទ្រដល់វិស័យទាំងនោះដើម្បីទាញយកប្រភពចំណូលពន្ធដារ ពន្ធគយ និងដើម្បីបង្កើន នូវផលទុនជាតិ តាមរយៈវិស័យឯកជនទាំងនោះ។

     ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងនូវការកោតសរសើរ ចំពោះអង្គភាពរដ្ឋាករទឹក ខេត្តបាត់ដំបង ដែលបានបញ្ជូនមន្រ្តីបច្ចេកទេសទឹកស្អាតរបស់ខ្លួនចំនួន៥នាក់ ដើម្បីទៅជួយដល់វិស័យទឹកស្អាតរបស់ក្រុមហ៊ុនឯកជនមួយនៅខេត្តព្រះវិហារសំដៅធ្វើយ៉ាងណា ដើម្បីធានាដល់ការផ្គត់ផ្គង់ ទឹកស្អាតដែលមានគុណភាពស្តង់ដារជូនដល់ប្រជាពលរដ្ឋនៅទីនោះ។

        ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្មបានថ្លែងសង្កត់ធ្ងន់ ដោយចាត់ទុកថានេះជាស្នាដៃរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងក្នុងការចែករំលែកនូវបទពិសោធន៍បច្ចេកទេសរបស់ខ្លួនហើយក៏ជាមោទកភាពដែលមានសមត្ថភាពជួយដល់វិស័យទឹកស្អាត នៅកាន់ខេត្តផ្សេងៗទៀត។

      ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងបន្តទៀតក្រសួងមិនអាចបណ្ដោយឱ្យវិស័យទឹកស្អាត ដែលគ្រប់គ្រងដោយឯកជនធ្វើការដោយគ្មានការទំនួលខុសត្រូវឡើយ។ពីព្រោះវិស័យទឹកស្អាត គឺជាសេវាពិសេសដែលរដ្ឋត្រូវតែគ្រប់គ្រងនិងជួយជំរុញដល់ការធានាគុណភាពនៃការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner