ពលរដ្ឋ១៦ម៉ឺន ៦ពាន់ ២១០នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

តួលេខពលរដ្ឋនៅរាជធានីភ្នំពេញ បានមកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មាន ចំនួន ៣ម៉ឺន ៦ពាន់ ៣៨៩នាក់ ដែលនាំឲ្យតួលេខអ្នកចាក់វ៉ាក់សាំងដូសជម្រុញទី២ រយៈពេល ១សប្តាហ៍មក នេះមានចំនួន១៦ម៉ឺន៦ពាន់២១០នាក់ ហើយ ។

រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៤ តាំងពីថ្ងៃទី១៤ មករា ទៅលើមន្ត្រីក្នុងក្រុមជួរមុខដែលជាអ្នកធ្វើការប្រឈមនឹងហានិភ័យខ្ពស់ ដែលផ្តើម ចេញពីរាជធានីភ្នំពេញដំបូងគេ ។ ដោយឡែកការចាក់វ៉ាក់សាំងដូសទី៣ និងការចាក់វ៉ាក់សាំងដូសមូលដ្ឋាន នៅ តែបន្តជាដដែល បើទោះបីមានការចាក់វ៉ាក់សាំងដូសទី៤ក៏ដោយ ។

យោងតាមក្រសួងសុខាភិបាល តួលេខអ្នក ចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះ បានចំនួន ៩ម៉ឺន ៩ពាន់ ១២០នាក់ ។ កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាន នាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេច ៨៩,៥២ភាគរយហើយ គឺស្មើនឹង១៤លាន ៣២ម៉ឺន២ពាន់៦៣១នាក់ ប៉ុន្តែក្នុងចំណោម អ្នកចាក់ទាំងជាង៨៩ភាគរយ នោះ, អ្នកបានចាក់វ៉ាក់សាំងដូសទីបី ឬដូសជម្រុញ ទើបតែបានចំនួនសរុប ៤លាន៩៨ម៉ឺន ៨ពាន់ ៩១នាក់នោះទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner