អាមេរិកចរចាជាមួយកាតា ដើម្បីធានាការផ្គត់ផ្គង់ថាមពលទៅអឺរ៉ុប ខណៈប្រឈមមុខនឹងរុស្ស៊ី

មន្ត្រី​សហរដ្ឋអាមេរិក​កំពុង​តែ​ចរចា​ជាមួយ​កាតារ​ ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​រាវ​ធម្មជាតិ​ ដែល​ប្រើប្រាស់​សម្រាប់​ថាមពល​ដល់​ប្រទេស​អឺរ៉ុប ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប ក៏​ដូច​ជា​ប្រទេស​លោក​ខាង​លិច​កំពុង​តែ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​ជាមួយ​រុស្ស៊ី ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា។

សារព័ត៌មាន Bloomberg បាន​ចុះ​ផ្សាយ​ថា លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក​គ្រោង​នឹង​អញ្ជើញ​​ស្ដេច​អេមីរ​កាតារ Sheikh Tamim bin Hamad Al Thani មក​រដ្ឋធានី​វ៉ាស៊ីនតោន យ៉ាង​ឆាប់​បំផុត​នៅ​ចុង​ខែ​មករា​នេះ ហើយ​ទំនង​ជា​ពិភាក្សា​លើ​បញ្ហា​នេះ។

ជាមួយ​គ្នា​នេះ​ដែរ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រ៉យទ័រ មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋអាមេរិក​គឺ​លោក Amos Hochstein ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ថាមពល កំពុង​តែ​ទៅ​ចែចូវ​ជាមួយ​នឹង​ក្រុមហ៊ុន​ធំៗ​ផលិត​ឧស្ម័ន​នៅ​តាម​ប្រទេស​នានា​ដូច​ជា​កាតារ​ជា​ដើម។

សហរដ្ឋអាមេរិក​នៅ​ពេល​នេះ​កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ក្រែង​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ម្ដង​ទៀត ស្រប​ពេល​ដែល​កងទ័ព​រុស្ស៊ី​ប្រមាណ ១០ម៉ឺន​នាក់​កំពុង​ពង្រាយ​តាម​ព្រំដែន​អ៊ុយក្រែន។ កាល​ពី​ឆ្នាំ២០១៤ រុស្ស៊ី​ចូល​កាន់កាប់​តំបន់​គ្រីមៀ ក្រោម​ការ​ធ្វើ​ប្រជាមតិ​មួយ​។

សហភាព​អឺរ៉ុប​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​រុស្ស៊ី​លើ​ការ​នាំ​ចូល​ថាមពល​ ដោយ​ ១ ភាគ ៣ នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​គឺ​មក​ពី​រុស្ស៊ី។ ប្រសិន​បើ​មាន​ការ​រអាក់រអួល​ណា​មួយ​ អឺរ៉ុប​នឹង​ជួប​វិបត្តិ​ថាមពល ដោយ​តម្លៃ​ប្រេង​នឹង​ឡើង​ថ្លៃ៕

epa05064756 The LPG Tanker vessel ‘Al Nuaman’ with Qatari LNG enters the LNG Terminal Port in Swinoujscie, Poland, 11 December 2015. More than 315-meter long ship with 200 thousand cubic meters liquefied natural gas, departed the Qatari port of Ras Laffan on 20 November 2015. The gas from the first delivery from Qatar will be used in the commissioning and cool-down of the Swinoujscie LNG terminal. The first supply of commercial LNG shipping from Qatar at the Swinoujscie LNG terminal is expected in the second half of 2016. the Swinoujscie LNG Terminal is one of Poland’s major energy and gas security investments. EPA/TOMEK MURANSKI POLAND OUT

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner