សំណង់អត់ច្បាប់មួយកន្លែង នៅឃុំអង្កោល ត្រូវបានអាជ្ញាធរផ្អាកការសាងសង់

ខេត្តកែប ៖ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា សំណង់រឹងអត់ច្បាប់ មួយកន្លែង ឋិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ប្រភពបានបន្តឲ្យដឹងទៀតថា សំណង់អត់ច្បាប់មួយកន្លែងនេះ បានសាងសង់យូរថ្ងៃកន្លងមកហើយ តែមិនដែលឃើញអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធ ណាម្នាក់ចុះមកពិនិត្យមើលនោះទេ។

លោក សយ ដារ៉ាវុធ ប្រធានការិយា ល័យភូមិបាល ស្រុកដំណាក់ចង្អើរ បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងចុះមកពិនិ ត្យមើលអីឡូវនេះ។

អភិបាលស្រុក ដំណាក់ចង្អើរ លោកស្រី គឹម ចាន្នី បានប្រាប់ថា អរគុណខ្ញុំសួរមន្ត្រីរួចហើយ សំណង់អត់ច្បាប់បានចាត់ ឱ្យឃុំ និង មន្ត្រីស្រុក ចុះហាមឃាត់ និង មន្រ្តីការិយាល័យសុរិយោដីស្រុកក៏ចុះឃាត់ដែរ បច្ចុប្បន្នឈប់កសាងសង់ហើយ ។ លោកស្រីបន្តទៀតថា ខ្ញុំបានឱ្យអភិបាលរងទទួលបន្ទុក ការងារជំនាញ និង អភិបាលរង ទទួលបន្ទុកសំណង់ចុះតាំពីសប្តាហ៍មុន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner