រថយន្ត ចំនួន ៣៤គ្រឿង ត្រូវបានកែចង្កូត បង់ពន្ធ និងចុះបញ្ជីសារពើរភ័ណ្ឌរដ្ឋ នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញវត្ថុ ភស្តុភារ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យលេខតួ លេខម៉ាសុីន និង ស្លាកលេខរថយន្តចង្កូតស្តាំ ដែលមន្ត្រីនគរបាលបានយកមក បង់ពន្ធ កែចង្កូត និងចុះបញ្ជីដើម្បីស្នើសុំស្លាកលេខនគរបាលគំរូថ្មីនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានរួមគ្នាលុបបំបាត់រថយន្តចង្កូតស្តាំ ដោយកែចង្កូតមកឆ្វេង បង់ពន្ធ ចុះបញ្ជីដើម្បីទទួលបានស្លាកលេខនគរបាលគំរូថ្មី និងបានដាក់បញ្ចូលរថយន្តទាំងនោះជាសារពើភណ្ឌសម្បត្តិរដ្ឋសម្រាប់បម្រើការងារនៅក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្ត មានចំនួន ៣៤គ្រឿង យកទៅប្រើប្រាស់ដោយស្របច្បាប់ ដើម្បីបំពេញការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ការងារសង្គម និងបង្ក្រាបបទល្មើសផ្សេងៗជាដើម ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ដើម្បីលុបបំបាត់រថយន្តចង្កូតស្តាំ នគរបាលទាំងអស់ត្រូវតែចាប់ផ្តើមពីខ្លួនឯងសិន បើមានប្រើប្រាស់រថយន្តចង្កូតស្តាំ ត្រូវនាំគ្នាយកទៅកែចង្កូតមកឆ្វេង ហើយចុះបញ្ជីបង់ពន្ធឲ្យបានត្រឹមត្រូវ មុនសមត្ថកិច្ចយើងអនុវត្តន៍ច្បាប់លើអ្នកដទៃ។
លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យក៏បានណែនាំឲ្យកម្លាំងទាំងអស់ត្រូវដឹងពីច្បាប់នៃការប្រើប្រាស់រថយន្តស្លាកលេខនគរបាល ហាមលក់ដូរ ចំពោះមន្ត្រីនគរបាលរូបណា ឬជនណាដែលលួចបន្លំប្រើប្រាស់ស្លាកលេខនគរបាលក្លែងក្លាយ និងលក់រថយន្ត ក្រុមការងារបង្ការ បង្ក្រាប និងចាត់វិធានការតាមផ្លូវច្បាប់ ៕ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner