យើងត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ19 ពិសេសមេរោគបំលែងថ្មីអូមេក្រុង ដែលឆ្លងលឿន និងឆាប់រហ័ស

ខេត្តកំពង់ឆ្នាំង ៖ យើងត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ19 ពិសេសមេរោគបំលែងថ្មីអូមេក្រុង ដែលឆ្លងលឿននិងឆាប់រហ័ស ។ នេះជាការលើកឡើងរបស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកិច្ចប្រជុំនៅសាលាខេត្ត កំ ពង់ឆ្នាំង ស្ដីពីដំណើរការចាក់វ៉ាក់សាំងកូវីដ19 និងយុទ្ធសាស្ត្ររួមគ្នាបង្ការជំងឺកូវីដ19 ពិសេសមេរោគ បំលែងថ្មី អូមីក្រុង ។

លោកជំទាវ ឱ វណ្ណឌីន បន្តថា គ្រប់ស្ថាប័ន មន្ត្រីជំនាញ គ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ននិងអនុវត្តនូវវិធានការការពារមិនត្រូវធ្វេសប្រហែសចំពោះមេរោគបំលែងមេក្រុងនេះឡើយ ។ ជាមួយគ្នានេះគ្រប់ស្ថាប័នអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវជម្រុញឱ្យប្រជាពលរដ្ឋចូលរួមទទួលការចាក់វ៉ាក់សាំងដុំទី 3 ឬដុំទី4 ឲ្យបានគ្រប់ៗគ្នា ។

ក្រោយកិច្ចប្រជុំ លោកជំទាវឱ វណ្ណឌីន ក្រសួងសុខាភិបាល និងលោកជំទាវ លី អាលែន តំណាងអង្គ
ការសុខភាពពិភពលោក ប្រចាំកម្ពុជាអមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញទៅពិនិត្យមណ្ឌលសុខភាពស្រុកកំពង់ត្រឡាចដើម្បីពិនិត្យការចាក់វ៉ាក់សាំងការពារកូវីត19 និង នៅរសៀលថ្ងៃដដែលក៏បានអញ្ជើញទៅមណ្ឌលសុខភាពស្រុកទឹកផុសដើម្បីត្រួតពិនិត្យការចាក់វ៉ាក់សាំងដូចគ្នានេះដែរ ៕
សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner