លោកជំទាវ ហោ ម៉ាលីន គូសបញ្ជាក់ថា ក្រោមការដឹក​នាំ​ប្រកប ដោយគតិបណ្ឌិតរបស់​សម្តេច​​ តេជោ ហ៊ុន សែន នៅតែ​ចាត់​ទុកវិស័យកសិកម្មគឺជា​វិស័យ​អាទិភាព​​មួយ​​នៅ​​គ្រប់​កាល​​ទេសៈ​សម្រាប់កម្ពុជា និងជាកិ​ច្ច​ការ​ ចាំបាច់មិនអាចខ្វះបាន

អត្ថបទដោយ៖
ជា សេឌី

នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នំា២០២២ មានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចាំឆ្នាំ២០២១  និងទិសដៅការងារឆ្នាំ២០២២ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៧ ខែមករា ឆ្នំា២០២២  ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដៃគូរពាក់ព័នជាតិ អន្តរជាតិ ចូលរួមផងដែរ។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានបញ្ជាក់ថា   បច្ចុប្បន្នអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មសម្រាប់ជួ​យ​ទ្រទ្រង់​ជីវភាពប្រជាកសិករ សេដ្ឋកិច្ចជាតិ តំបន់ និងសកលលោក។ សត្វពាហនៈ ដែលធ្លាប់ដើរតួនាទីជាមធ្យោ​​បា​​យ​  ដ៏​សំខាន់​ប្រើ​ប្រាស់​​ជា​កម្លាំង​អូសទាញ ភ្ជួររាស់  បាននឹងកំពុងវិវត្តទៅជាផលិតកម្មសម្រាប់សេដ្ឋកិច្ច។ បច្ចុ​ប្ប​​ន្ន កសិករចិញ្ចឹម​សត្វ​​សម្រាប់​​ជាម្ហូបអាហារ ​និងពាណិជ្ជកម្មនាំចេញ។ ដូច្នេះអនុវិស័យនេះកំពុងតែចូលរួមចំណែក​យ៉ាង​សកម្មក្នុងការ​ធា​នា​សន្តិសុខស្បៀង និងលើកកម្ពស់​សុវត្ថិ​ភាព​ម្ហូ​បអាហារ ដែលផ្តល់ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រ​ជា​ជ​ន​​កម្ពុជា​ទូទាំ​ង   ​ប្រទេ​ស​។​

ការ​រៀប​ចំកិច្ចប្រជុំនេះ​មានគោល​បំណង​ដើម្បី​ពិនិត្យ​មើលលើ​លទ្ធ​ផល​ការ​ងារ​សុខ​ភាពសត្វ ​​និង​ផលិត​កម្មសត្វ ​ដែលសម្រេច​បានក្នុង​ឆ្នាំ២០២១ ​កន្លង​ម​ក​ និង​លើកទិសដៅការងារសម្រាប់​ឆ្នាំ២០២២ ដើម្បី​ឆ្លើយតបបានទៅនឹងនិន្នាការសង្គម សេដ្ឋកិច្ច​ជាតិ​ក្នុងតំបន់ និង​អន្តរជាតិ ពាក់ព័ន្ធ​និង​ផលិត​កម្ម​សត្វ ការផ្ទុះ​ជំងឺ​ឆ្លងសត្វ បញ្ហាសុខភាពសត្វ និង​សុខ​ភាព​សាធា​រណៈ ការ​ប្រែ​ប្រួលល​​អាកាសធាតុ ពាណិជ្ជ​កម្ម​​សត្វ ដែលជះឥទ្ធិពល​ដល់សន្តិសុខសុវត្តិភាពស្បៀង សុខុមាលភាព សុខភាព និងសង្គម ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម។

លោកជំទាវ ហោ ម៉ាលីន មានប្រសាសន៍ថា   ក្រោមការដឹក​នាំ​ប្រកបដោយគតិបណ្ឌិតរបស់​សម្តេច​​ តេជោ ហ៊ុន សែន នាយក​រ​ដ្ឋ​មន្ត្រីនៃកម្ពុជា នៅតែ​ចាត់​ទុកវិស័យកសិកម្មគឺជា​វិស័យ​អាទិភាព​​មួយ​​នៅ​​គ្រប់​កាល​​ទេសៈ​សម្រាប់កម្ពុជា និងជាកិ​ច្ច​ការ​ចាំបាច់មិនអាចខ្វះបាន ពីព្រោះថា វិសាលភាព​នៃ​កិច្ច​ការនេះបាន​ជួយបំ​ពេញ​ដ​ល់​​ការបែងចែកផ្លែ​ផ្កា​នៃកំណើនសេដ្ឋកិច្ច ការបង្កើនផលិតភាព ការ​បង្កើន​ការ​ងារ ការប្រើអស់​សក្ដានុព​ល​នៃ​ធនធាន និង​លើក​ស្ទួយជីវភាព​រស់​នៅរបស់​​ប្រជាជន។ អ្នកសេដ្ឋកិច្ច និងស្ថាប័នអន្តរជាតិធំៗ​ព្យាករណ៍ថា ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្នុងរង្វង់-១,៩ទៅ-២% ដោយសារឥទ្ធិពលជំងឺ Covid-19 គ្របដណ្តប់​ទូទាំងសកល​លោក និងកម្ពុជាផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាផលិតកម្មសត្វនៅកម្ពុជា​មានការ​កើនឡើង។ ក្នុងទស្សនៈ​នេះលោកជំទាវ នៅតែជឿជាក់ថា   ​ភាព​រីក​​លូត​លាស់​ នៃ​វិស័យ​កសិកម្មមិនត្រឹមតែ​ជាយន្ដ​ការ​​ស្នូលនៃ​កំណើ​​ន​​សេដ្ឋ​កិច្ច​ប៉ុណ្ណោះទេ  ប៉ុន្ដែថែម​ទាំង​លើកស្ទួយ​ជីវភាព​រស់​នៅរ​បស់​ប្រជា​ជនផង និង​រក្សាបាន​នៅ​សុវត្ថិ​ភាព​ និងសន្តិសុខ​ស្បៀង​ផង​ដែរ។

ជាទីបញ្ចប់ ជាមួយ​​នឹងការប្រកាសបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្ម​សត្វ​ប្រចាំ​ឆ្នាំ​២០២១ និងលើក​ទិស​ដៅឆ្នាំ២០២២នេះ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម ​សង្ឃឹម​​​នឹងជឿជាក់ថា ដំណើរ​ការនៃអង្គសន្និបាត​នឹងប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner