អ្នកជំនាញ៖ វ៉ារ្យ៉ង់អូមីក្រុងបំលែងរងថ្មី អាចពន្យារការរីករាលដាលនៃកូវីដនៅចក្រភពអង់គ្លេស

អ្នក​ជំនាញ​ព្រមាន​ថា​ ​វ៉ារ្យ៉ង់​អូមីក្រុង​បំលែង​រង​ថ្មី​BA.2 ​ដែល​កំពុង​រីក​រាល​ដាល​យ៉ាង​រហ័ស​នៅ​ជុំ​វិញ​ពិភព​លោក​ អាច​ពន្យារ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​ នៅ​ចក្រភព​អង់គ្លេស ​និង​បន្ថែម​​សម្ពាធ​លើ​សេវា​សុខាភិបាល​ជាតិ​របស់​ប្រទេស​។​

វ៉ារ្យ៉ង់​ BA.2 ​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​វ៉ារ្យ៉ង់​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ (VUI) ​ដោយទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស​ (UKHSA) ​កាល​ពីស​ប្តាហ៍​មុន​ គឺ​ស្រដៀង​ទៅនឹ​ង​ប្រភេទ​វ៉ារ្យ៉ងអូ​មីក្រុ​ង​ដើម​របស់​កូវីដ​ដែរ​  ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ច្បាស់​លាស់​អំពី​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​ការ​រីក​រាល​ដាល​។​​

មក​ដល់​ថ្ងៃ​ទី​ ២១ ​ខែ​មករា​ វ៉ារ្យ៉ង់​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​អង់គ្លេស​រហូត​ដល់​ ៤២៦ ​ករណី​​​។​ ​លោក​វេជ្ជ​បណ្ឌិត​ Meera Chand ​នាយក​ខាង​តាម​ដាន​កូវីដ​​របស់​ UKHSA និយាយ​ថា​៖​ «​រហូត​មក​ដល់​ពេល​នេះ​ មាន​ភ័ស្តុតាង​មិន​គ្រប់​គ្រាន់​ដើម្បី​កំណត់​ថា​តើ​ BA.2 ​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ជាង​អូមីក្រុង​​ BA.1 ​ដែរ​ឬ​ទេ​ ប៉ុន្តែ​ទិន្នន័យ​មាន​កំណត់​ ហើយ​ UKHSA ​បន្ត​ស៊ើប​អង្កេត​»​។​

លោក​ Francois Balloux ​សាស្ត្រាចារ្យ​ផ្នែក​ជីវវិទ្យា​កុំព្យូទ័រ​នៅ​សាកល​វិទ្យាល័យ​ ​College ​ទីក្រុង​ឡុងដ៍​​និយាយ​ថា​៖​ «​នៅ​ដំណាក់​កាល​នេះ​ BA.1 ​និង​ BA.2 ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺ​រាតត្បាត​ពីរ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នៃ​អូមីក្រុង​»​។​

ចំណែក​ឯ​លោក​សាស្ត្រាចារ្យ​ Oliver Johnson ​នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ស្ថិតិ​នៅ​សាកល​វិទ្យាល័យ​ Bristol ​​និយាយ​ថា​វ៉ារ្យ៉ង់​ថ្មី​នេះមិ​ន​​គួរ​ឱ្យ​ភ័យខ្លា​ច​នោះទេ​​ ប៉ុន្តែ​វា​អាច​មាន​ន័យ​ថា​​ការ​ឆ្លង​រាត​ត្បាត​នៅអ​ង់គ្លេស​​​​​នឹង​មិន​ចុះ​ខ្សោយ​លឿនដូ​ច​ការ​រំពឹង​ទុក​នោះ​ទេ​។​

វ៉ារ្យ៉ង់​ BA.2 ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ខែ​ធ្នូ ​ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ វ៉ារ្យ៉ង់​បំបាំង​កាយ​ ដោយ​សារ​តែ​វា​មិន​ងាយ​ស្រួល​ក្នុង​ការ​ឱ្យគេ​​កំណត់​អត្តសញ្ញាណ​ដូច​អូមីក្រុង​ដើម​​ BA.1​។​ ​ អ្នក​ស្រី​ Meaghan Kall ​អ្នក​ឯកទេស​ខាង​រោគ​រាត​ត្បាត​នៅ ​UKHSA ​​និយាយ​ថា​ BA.2 ​កំពុងកើ​ន​ឡើង​នៅ​​ចក្រភព​អង់គ្លេស​ ប៉ុន្តែ​អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា​៖​ «​វ៉ារ្យ៉ង់​នឹង​បន្ត​លេច​ឡើង​ ប៉ុន្តែ​មិន​មែន​គ្រប់​វ៉ារ្យ៉ង់​ទាំង​អស់​នឹង​មាន​បញ្ហា​នោះ​ទេ​»​។​

ប្រភព៖ The Telegraph

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner