KP Shopping Online ចាប់ដៃគូជាមួយ Global House ដើម្បីលក់ទំនិញតាមអនឡាញ

អត្ថបទដោយ៖
AMS OneMinute

ភ្នំពេញ៖ ក្រុមហ៊ុន KP Shopping Online ដែលជាក្រុមហ៊ុនកម្មវិធីទូរស័ព្ទដៃ App លក់ទំនិញអនឡាញថ្មីមួយ បង្កើតឡើងដោយកូនខ្មែរ នៅពេលនេះបានចាប់ដៃជាមួយ Global House នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្កើនភាពងាយស្រួលក្នុងការលក់ទំនិញតាមអនឡាញដល់អតិថិជន។

លោកស្រី ម៉ន ដានី នាយិកាក្រុមហ៊ុនម៉នដានីរៀលអ៉ីស្ទេត និងស្វាមីរបស់ លោកស្រី គឺលោក ផង់ផាន់ ឃុនថាវង្ស ដែលវិនិយោគលើកម្មវិធីលក់ទំនិញអនឡាញនេះ បានឱ្យដឹងថា KP Shopping Online គឺជា App ដែលបង្កើតឡើងដោយកូនខ្មែរ ហើយក៏ជា App ដែលផ្ដាច់មុខដោយក្រុមហ៊ុន KP Morn Dany ដើម្បីប្រមូលផ្តុំនូវទំនិញទាំងអស់ ហើយអតិថិជនអាចបញ្ជាទិញនូវទំនិញនានាដែលពួកគេចង់បានដោយគ្រាន់តែប្រើប្រាស់ App ប៉ុណ្ណោះ។

លោកស្រី ម៉ន ដានី បានបន្ដថា KP បង្កើត App នេះឡើងគឺដើម្បីជួយសន្សំសំចៃពេលវេលារបស់អតិថិជន ដែលគាត់មិនចាំបាច់មកកាន់ហាងដោយផ្ទាល់នោះទេ ប៉ុន្តែគ្រាន់តែបញ្ជាទិញទំនិញនឹងត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងពួកគេយ៉ាងឆាប់រហ័សទាំង ២៤ រាជធានី-ខេត្ត។ លោកស្រីអះអាងថា KP Online Shop នឹងលក់ទំនិញដែលមានគុណភាពខ្ពស់ ហើយមានតម្លៃទាបជាងគេ។

លោកស្រីបានបន្ថែមថា ការបង្កើត KP Shopping Online ជាផ្នែកមួយដែលជួយដល់សេដ្ចកិច្ចជាតិតាមរយៈការបង់ពន្ធ បង្កើតការងារជូនប្រជាជន សន្សំសំចៃពេលវេលាអ្នកទិញ ចំណាយតិច និងបង្កើនការលក់របស់បងប្អូនទាំងឡាយដែលមានសិទ្ធិដាក់លក់ផលិតផលលើ App KP Online Shop។

ចូលទៅកាន់ App Store ឬ Play Store រួចវាយពាក្យ KP Shopping Online ដើម្បីទាញយក App ឬ Scan QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៦ ៣៩៨ ១៧៣/ ០៩៧ ៩៤ ៩៩ ៣៨២៕

ads banner