Pierre-Emerick Aubameyang បានបង្ហាញខ្លួនជាលើកដំបូង ខណៈដែល Barcelona បានយកឈ្នះ Atletico Madrid នៅ Laliga កាលពីយប់មិញ

ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះ ក្រុម Atletico Madrid ក្នុងលទ្ធផល ៤ទល់នឹង២ នៅក្របខ័ណ្ឌ Laliga កាលពីយប់មិញ ។ ចាប់ផ្តើមការប្រកួត Yannick Carrasco បានជួយឱ្យ Atletico នាំមុខពីការបញ្ជូនបាល់របស់ Luis Suarez ហើយ Jordi Alba បានស៊ុតបាល់បញ្ចូលទីតាមស្មើវិញ មុនពេល Paez Gaviria រកគ្រាប់បាល់ នាំមុខអោយ Barcelona ។


Ronald Araujo បានស៊ុតបញ្ចូលទីបន្ទាប់ពីការតែតបាល់របស់កីឡាករ Gerard Pique បុករបារទី ខណៈដែល Alves da Silva ស៊ុតបញ្ចូលទីគ្រាប់ទី៤ ។ ប៉ុន្តែ Suarez បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២អោយ Atletico Madrid មុនពេល Alves ទទួលបានកាតក្រហមត្រូវបានបណ្តេញចេញ ។


សូមបញ្ជាក់ថា សម្រាប់ជ័យជំនះនេះ បានជួយអោយ Barcelona ស្ថិតនៅលើ Atletico ឡើងទៅឈរលេខរៀងទី៤ នៃក្របខ័ណ្ឌ La Liga ខណៈដែល Pierre-Emerick Aubameyang បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបអ្នកមានបុណ្យ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner