សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់រង្វាន់ម៉ូតូជាង ១៥៣គ្រឿងដល់សិស្សានុសិស្សនិទ្ទេសA នៅខេត្ដសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់រង្វាន់ម៉ូតូចំនួន ១៥៣គ្រឿង និងប័ណ្ណសរសើរ ដល់សិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅមណ្ឌលខេត្ដសៀម រាប ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសAចំនួន ១៥៣នាក់នេះ ជាមោទនភាពមួយរបស់ខេត្តសៀមរាប ហើយសម្ដេចពិជ័យសេនាប្រកាសបន្តចែកជូនរង្វាន់ម៉ូដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប ដែលទទួលបាននិទ្ទេសA នៅឆ្នាំក្រោយបន្តទៀត ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រឡងសញ្ញាបត្មធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តសៀមរាប ចំនួនបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ ដោយចាប់តាំងពីឆ្នាំ២០១៤កន្លងមក។

ជាមួយគ្នានោះដែរ នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិមានចំនួនបេក្ខជនដាក់ពាក្យសរុប ៨៨៣២នាក់ ស្រី ៥០៣៨នាក់ មកប្រឡងសរុប ៨.៦៥៩នាក់ ស្រី ៤៩៥២នាក់ ។ បេក្ខជនបានប្រឡងជាប់សរុប ៦៤៣៤នាក់ ស្រី៣៨៥៤នាក់ ត្រូវជា៧៤,៣០% ស្រី,៧៧,៨៣% ក្នុងនោះ និទ្ទេស A សរុប ១៥៣នាក់ ស្រី ៨៩នាក់ និទ្ទេស B សរុប ៤០៥នាក់ ស្រី ២៥១នាក់និរទ្ទេស C សរុប ១.០៧៤នាក់ ស្រី ៦៩៣នាក់ និទ្ទេស D សរុប ២៣០១នាក់ ស្រី ១៤៧៦នាក់ និទ្ទេស E សរុប ២ ៥០១នាក់ ស្រី ១ ៣៥៥នាក់ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner