ទឹកស្ព្រីងប្រូវីដា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅចក្រភពអង់គ្លេស

​ភ្នំពេញ​៖ ទឹក​ស្ព្រី​ង​ប្រូ​វី​ដា ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​អន្តរជាតិ ISO 9001: 2015, ISO 22000:2018, HACCP និង GMP ពី​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អាយ អេស អូ ( ISO )​នៅ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ដូនពេញ​ត្រេ​ឌី​ង ឯ​.​ក ព្រមទាំង​តំណាង​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព ISO​។​

​តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ការទទួលបាន​វិញ្ញាបនបត្រ​ខាងលើនេះ បាន​សបញ្ជាក់​ឱ្យឃើញថា ទឹក​ស្ព្រី​ង​ប្រូ​វី​ដា ពិត​ជាមាន​គុណភាព​ខ្ពស់ និង មាន​ស្តង់ដារ​ទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​។ ដូច្នេះ​អតិថិជន​អាច​ជាវ​ពិសា​ដោយមាន​ទំនុកចិត្ត ព្រោះថា ទឹក​ស្ព្រី​ង​ប្រូ​វី​ដា គឺជា​ទឹកធម្មជាតិ​មាន​ប្រភពទឹក​ចេញពី​តំបន់​ធម្មជាតិ​ព្រៃ​ត្រូពិច​នៃ​ជួរ​ភ្នំ​ខេត្តកំពត ស្ថិតក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​សម្បូរ​ដោយសារ​ធាតុ​រ៉ែ​នៅតាម​ថ្មភ្នំ និង​ត្រូវបាន​ផលិត​ដោយ​ឆ្លងកាត់​ប្រព័ន្ធ​ចម្រោះ​មីក្រូ​វៃឆ្លាត (Smart Micro Filter) ពី​សហរដ្ឋអាមេរិក​។

ទឹក​ស្ព្រី​ង​ប្រូ​វី​ដា មាន​កម្រិត pH ចន្លោះ​ពី 6.5 – 7.3 ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​។ ទាំងនេះ​ត្រូវបាន​វិភាគ និង​បញ្ជាក់​ដោយផ្ទាល់​ពី​មន្ទីរពិសោធន៍​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។ តំណាង​ក្រុមហ៊ុន​បន្ថែមថា លើសពីនេះទៅទៀត ទឹក​ស្ព្រី​ង​ប្រូ​វី​ដា បាន​គោរព​ទៅតាម​ស្ដង់ដារ​នៃ​ការផលិត​យ៉ាង​ត្រឹមត្រូវ ដោយ​ប្រើ​នូវ​បច្ចេកវិទ្យា និង​ម៉ាស៊ីន​ទំនើបៗ​ដូចជា​ប្រព័ន្ធ​ចម្រោះ​មីក្រូ​វៃឆ្លាត (Smart Micro Filter) ប្រព័ន្ធ​អូហ្សូន (Ozone System) ប្រព័ន្ធ​កាំរស្មី​យូ​វី​កម្ចាត់​មេរោគ (UV Disinfection System) ម៉ាស៊ីន​រុំ​ស្លាក​ខ្លួន (OPP Labeler) និង ម៉ាស៊ីន​វេច​ខ្ចប់​កេស (Wrap Around Carton Packer)​។

​ដូច្នេះ​ស្រឡាញ់​សុខភាព អតិថិជន​គួរតែ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន និង​ជ្រើសរើស​ប្រភេទ​ទឹក ដែលមាន​ប្រភព​ច្បាស់លាស់ ផលិតឡើង​តាម​ស្ដង់ដារ​អន្តរជាតិ និង​មាន​គុណភាព​ខ្ពស់​។ ទឹក​ស្ព្រី​ង​ប្រូ​វី​ដា ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក និង​ក្រុមគ្រួសារ​។ ទឹក​ស្ព្រី​ង​ប្រូ​វី​ដា ផលិត​ដោយ​ក្រុមហ៊ុន ដូនពេញ ត្រេ​ឌី​ង ឯ​.​ក និង​រោងចក្រ​ផលិត​មាន​ទីតាំងនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​៕​

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner