ក្រុមហ៊ុន Evergrande ប្ដេជ្ញាចាប់ផ្ដើមសាងសង់ឡើងវិញនូវគម្រោងសំណង់ទាំងអស់នៅចិន

ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ Evergrande ប្ដេជ្ញា​ថា​នឹង​ចាប់​ផ្ដើម​សាងសង់​ឡើង​វិញ​នូវ​គម្រោង​សំណង់​នានា​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ ហើយ​គ្រោង​នឹង​សាងសង់​ឱ្យ​បាន ៦០ម៉ឺន​អាផាតមិន​នៅ​ត្រឹម​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​លោក Hui Ka Yan ដែល​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​រ៉យទ័រ ដោយ​​ដក​ស្រង់​ពី​ប្រភព​មួយ ដែល​បាន​ដឹង​ពី​រឿង​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន Evergrande។

និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ផ្ទៃ​ក្នុង​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ លោក Hui បាន​និយាយ​ថា ក្រុមហ៊ុន​នៅ​ពេល​នេះ​មាន​ទឹកប្រាក់​ប្រមាណ​ក្បែរ ៨ប៊ីលាន​ដុល្លារ ហើយ​នៅ​មាន​ទ្រព្យសម្បត្តិ​ដែល​ដាក់​លក់​សរុប​ប្រមាណ ២៦ប៊ីលាន​ដុល្លារ។

លោក​ក៏​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ដាក់​លក់​ទ្រព្យសម្បត្តិ​ឡៃឡុង​ក្នុង​តម្លៃ​ទាប​។យ៉ាងណាមិញ ក្រុមហ៊ុន Evergrande បាន​បដិសេធ​មិន​បកស្រាយ​ពាក់ព័ន្ធ​នឹង​ការ​វិវត្ត​ថ្មីៗ​នេះ​។

ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​របស់​ចិន​មួយ​នេះ​កំពុង​តែ​មាន​វិបត្តិហិរញ្ញវត្ថុ​មួយ ដែល​ផ្ទុះ​តាំង​ពី​ឆ្នាំ​មុន​។ ក្រុមហ៊ុន​ជំពាក់​បំណុល​សរុប​ប្រមាណ ៣០០ប៊ីលាន​ដុល្លារ៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner