លោក ឌី រ័ត្នខេមរុណ ៖ ប្រជុំផ្សព្វផ្សាយលិខិតលេខ ៣៩០/២០ សណន.រ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពង្រឹងការងារគ្រប់គ្រង ស្ថានីយប្រេងឥន្ធនះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការងារគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក្រោមអធិបតីភាព  លោកឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្សព្វផ្សាយនូវសេចក្ដីណែនាំ លេខ ៣៩០/២០ សណន.រ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺ
១. ត្រូវផ្សព្វផ្សាយដល់ម្ចាស់សំណើសុំសាងសង់ស្ថានីយប្រេងឥន្ធនៈ ពីនីតិវិធីដូចខាងក្រោម ៖
– ទំនាក់ទំនងជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី រាជធានីភ្នំពេញ ។
– លិខិតបញ្ជាក់ពីមន្ទីររ៉ែ និងថាមពល ស្តីពីសុវត្ថិភាពទីតាំងសាងសង់ស្ថ  ។
–  លិខិតបញ្ជាក់ពីអង្គភាពនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ។
– លិខិតអនុញ្ញាតជាគោលការណ៍ នូវទីតាំងដែលសាងសង់ស្ថានីយប្រេងឥន្ធនៈ ពីរដ្ឋបាលរាជធានីភ្នំពេញ មុនពេលបញ្ជូនសំណើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។
២. ត្រូវស្រង់ស្ថិតិប្រេង ទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ទាំងអស់នៅក្នុងមូលដ្ឋានខ្លួន ផ្ញើមកសាលារាជធានីភ្នំពេញ អោយបានទៀងទាត់ ។
៣. ត្រូវចុះពិនិត្យទីតាំងស្ថានីយប្រេង ដែលមានការបង្កើតទីតាំងអាជីកម្ម បន្ថែមខុសពីលិខិត និងប្លង់អនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទប់ស្កាត់ និងបង្ការអគ្គីភ័យ ព្រមទាំងរក្សា សុវត្ថិភាព និងអនាម័យផងដែរ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរ ដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ
– ឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ ទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុវត្ថិភាព នៅពេលប្រើប្រាស់ឬក៏ផ្ទេរ ប្រេងឬហ្គាសជាដើម ត្រូវធ្វើតាមបច្ចេកទេស និងមានឧករណ៍ពន្លត់អគ្គីភ័យ អោយបានគ្រប់គ្រាន់ ដើម្បីជៀសវាងគ្រោះថ្នាក់អគ្គីភ័យ ដែលកើតឡើងដោយយថាហេតុ ។
– ត្រូវបន្ថែមបំពង់ពន្លត់អគ្គិភ័យ អោយបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ។
– ត្រូវចាត់អោយ បុគ្គលិកបាញ់ទឹកបន្សាបកំដៅ នៅពេលមានកំដៅខ្លាំងដើម្បីទប់ស្កាត់ការកើតឡើងនូវអគ្គិភ័យ ដោយយថាហេតុណាមួយ ។
– លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្ថែមទៀតថា ក្នុងកំឡុងពេល ៧ខែ  ឆ្នាំ ២០២០ នេះ អគ្គីភ័យកើតឡើងក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ចំនួន ១៤ លើក មកហើយ ។
– បញ្ហាដែលអគ្គីភ័យឆាបឆេះ នៅតាមស្ថានីយប្រេងឥន្ធនៈ កន្លងមកគឺបណ្តាលមកពីអាជីករដែលជាម្ចាស់ស្ថានីយខ្លះនៅមានកំរិតយល់ដឹងតិច ចំពោះសុវត្ថិភាពក្នុងពេលចាក់ប្រេង ឬក៏ផ្ទេរប្រេងចេញពីរថយន្តមកចូលស៊ីទែនស្តុកជាដើម ។
យ៉ាងណាម៉ិញ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២០ នេះ ប្រទេសកម្ពុជា ចំនួនអ្នកឆ្លង ២២៥ នាក់ ស្រី ៤៦ នាក់ ។
– ចំនួនអ្នកជាសះស្បើយ ទូទាំងប្រទេស ចំនួន ១៤៧ នាក់  ស្រី ៤៩
– អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៧៦ នាក់
១. នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៥ នាក់ ស្រី ០៣
២. នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ៥៦ នាក់ ស្រី ០២ នាក់
៣. នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ១៥ នាក់ ស្រី
– អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្រ្តីជនជាតិអាមេរិកកាំង ០២ នាក់ ។
– ដូច្នេះហើយម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវណែនាំបុគ្គលិក អោយសំអិតសំអាតអនាម័យ ដោយលាងដៃឲ្យ បានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬក៏ជែល ជាប្រចាំ ។
– ត្រូវពាក់ម៉ាស់ ជាប្រចាំ នៅពេលចាក់សាំងជូន អតិថិជន ។
– ត្រូវសំអាតបរិស្ថាន នៅជំវិញស្ថានីយ អោយបានស្អាត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner