សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនកីឡាករ៣រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Junior Tennis អាយុក្រោម១៤ឆ្នាំ នៅស្រីលង្កា

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនកីឡាករ៣រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Junior Tennis អាយុក្រោម១៤ឆ្នាំ នៅស្រីលង្កា ដោយមាន១៣ប្រទេសចូលរួម កាលពីថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញ និងព្រឹកថ្ងៃទី១៤កុម្ភៈនេះ កំពុងហ្វឹកហាត់កម្តៅសាច់ដុំ ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជានាយបេសកម្មដឹកនាំកីឡាករចូលរួមប្រកួត បានបញ្ជាក់ថា កីឡាករ៣រូប ដែលចូលរួមប្រកួតកម្រិតពិភពលោកនេះ មានឈ្មោះកីឡាករ ឡា ផ្លានីតលូអ៊ី , ភ័ស្ភ រតនៈ និងកីឡាករ ពៅ វិរៈ ។

អគ្គលេខាធិការរងខាងលើ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍អន្តរជាតិនេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជូនកីឡាករវ័យក្មេងមកចូលរួម ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ជូនពួកគេឲ្យស្គាល់ពីការប្រកួតកម្រិតអន្តរជាតិ ដើម្បីឲ្យពួកគេមានភាពក្លាហាន និងពង្រឹងសមត្ថភាពអភិវឌ្ឍក្លាយជាកីឡាករវាយកូនបាល់សក្កានុពលសម្រាប់កម្ពុជានៅពេលអនាគត ។

លោក បន្ថែមទៀតថា ក្នុងមួយឆ្នាំៗសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនកីឡាករកីឡាការិនី ទៅចូលរួមប្រកួត នៅលើ ឆាកអន្តរជាតិយ៉ាងតិច៧ទៅ៨លើកតាមប្រភេទអាយុនៃព្រឹត្តិការណ៍ប្រកួតគេកំណត់។ ការបញ្ជូនទៅចូលរួមជាញឹកញាប់នេះ ព្រោះចក្ខុវិស័យរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាចង់ឃើញកីឡាវាយកូនបាល់កម្ពុជា បង្ហាញវត្តមានប្រកួតក្នុងព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិធំនៅលើពិភពលោក ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner