អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកូនមុំ តម្លៃជាង ១ម៉ឺន ៣ពាន់ដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តរតនគិរី ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកូនមុំ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានថ្លែងថា ចាប់ពីពេលនេះតទៅ អគារថ្មី នៃអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកូនមុំ នឹងបង្កភាពងាយស្រួល ដល់គណៈកម្មាធិការអនុសាខាស្រុក បានបម្រើការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ និងសកម្មថែមទៀត ។

ក្នុងពិធីនោះដែរ ឯកឧត្តមបានចែកជូនអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ចាស់ជរា កុមារកំព្រា ជនពិការ ងាយរងគ្រោះបំផុត ចំនួន ៥០គ្រួសារ មកពី ៦ឃុំ ក្នុងស្រុកកូនមុំ ដែលក្នុង ១គ្រួសារ ទទួលបាន អង្ករ មី១កេស ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ម៉ាស់ សាប៊ូដុំ ជែលលាង និងថវិកាមួយចំនួនផងដែរ ។

សូមបញ្ជាក់ថា៖ អគារស្នាក់ការ អនុសាខានេះមាទីតាំងនៅភូមិ៣ ឃុំត្រពាំងច្រស មានទំហំ ៦ម៉ែត្រ×១២.៥ ម៉ែត្រ មានបន្ទប់ធ្វើការ ១ សាលប្រជុំ ១ និងបន្ទប់ទឹក ១ខ្នង បានដំណើរការសាងសង់ជាដំណាក់កាលបន្តបន្ទាប់អស់រយៈពេល ៩ខែ រហូតរួចជាស្ថាពរ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយចំណាយថវិការអស់ប្រមាណ ១៣.១៨៦.៤៦ ដុល្លារ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner