អ៊ុយក្រែនស្វែងរកកិច្ចប្រជុំជាមួយរុស្ស៊ីក្នុងរយៈពេល ៤៨ម៉ោង ដើម្បីពិភាក្សាអំពីការដាក់ពង្រាយកងទ័ពក្បែរប្រទេសខ្លួន

គៀវ៖ អ៊ុយក្រែនបានអំពាវនាវឱ្យមានកិច្ចប្រជុំជាមួយរុស្ស៊ី និង សមាជិកដទៃទៀតនៃក្រុមសន្តិសុខអឺរ៉ុបដ៏សំខាន់មួយ ដើម្បីពិភាក្សា ស្តីពីភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនប្រទេសរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីតត្រូ ខូឡេបា បាននិយាយ ថា រុស្ស៊ីមិនបានអើពើនឹងសំណើផ្លូវការដើម្បីពន្យល់អំពីការបង្កើត កងទ័ពនោះទេ ហើយថា “ជំហានបន្ទាប់” កំពុងស្នើសុំកិច្ចប្រជុំក្នុង រយៈពេល ៤៨ម៉ោងបន្ទាប់ សម្រាប់ “តម្លាភាព”អំពីផែនការរបស់ រុស្ស៊ី។

លោក ខូឡេបា បាននិយាយថា អ៊ុយក្រែនកាលពីថ្ងៃសុក្រ សប្តាហ៍ មុន បានទាមទារចម្លើយពីរុស្ស៊ីអំពីចេតនារបស់ពួកគេនៅក្រោម ច្បាប់នៃឯកសារទីក្រុងវីយែន ដែលជាកិច្ចព្រមព្រៀងអំពីបញ្ហា សន្តិសុខ ដែលត្រូវបានអនុម័តដោយសមាជិកនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ដែលរួមមានរុស្ស៊ី។

ប្រមុខការទូតអ៊ុយក្រែនរូបនេះបន្ថែមថា ប្រសិនបើរុស្ស៊ីមានភាព តានតឹងនៅពេលដែលអ៊ុយក្រែននិយាយអំពីភាពមិនអាចបំបែកបាន នៃផ្នែកសន្តិសុខនៅក្នុងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅ អឺរ៉ុប (OSCE)នោះ រុស្ស៊ីត្រូវតែបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះ តម្លាភាពយោធា ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនសន្តិសុខ សម្រាប់ទាំងអស់គ្នា៕
ប្រភព៖ BBC ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner