WHO៖ ភាពតានតឹងបណ្ដាលមកពីជំងឺរាតត្បាត អាចបញ្ចប់ត្រឹមពាក់កណ្តាលឆ្នាំនេះ

ប្រធាន​អង្គការសុខភាពពិភពលោក បាន​​​និ​យា​យថា ដំណាក់កាលស្រួចស្រាវ​នៃ​ជំ​ងឺ​រា​ត​ត្បា​ត អាច​ប​ញ្ច​ប់​នៅ​ឆ្នាំ​នេះ​ ​ប្រសិន​បើ​ប្រជាពលរដ្ឋ​លើ​ពិភពលោកយ៉ាង​ហោចណាស​ចំនួន​​ ៧០ ភាគ​រយ​​ទទួល​ការ​ចាក់​វ៉ាក់សាំង​​។

លោក​ Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មា​ននៅ​អាហ្វ្រិ​ក​ខាង​ត្បូង​ថា៖ «ការ​រំពឹង​ទុក​រ​ប​ស់​យើ​ងគឺ​ថា​ ដំណាក់កាលស្រួ​ចស្រា​វ​​នៃជំងឺរាតត្បាតនេះនឹងបញ្ចប់នៅឆ្នាំ​នេះ​ ពិ​តណា​ស់​ជា​មួ​យ​នឹ​ង​លក្ខខណ្ឌមួយ គឹ​ការចាក់វ៉ាក់សាំងឱ្យ​សម្រេច​គោល​ដៅ​ ៧០ ភាគរយ​នៅពាក់កណ្តាលឆ្នាំនេះ ពោល​​​​គឹ​ក្នុង​​ខែ មិថុនា ឬ ខែក​ក្កដា»​។

លោក​បាន​បន្តថា​៖ «ប្រ​សិ​ន​បើ យើង​សម្រេច​បាន​មែន​ ដំណាក់កាលស្រួចស្រាវពិតជាអាចបញ្ចប់ ហើយ​នោះ​ជា​​​អ្វី ​​ដែ​លយើងកំពុងរំពឹងទុ​ក។ វា​ស្ថិតនៅក្នុងដៃរបស់យើង។ ការបញ្ចប់​នេះ​ មិនមែ​ន​អាស្រ័យលើ​ពេល​វេលា​នោះ​ទេ គឺលើ​ការម្រេច​ចិត្ត​របស់​យើង​»។

គាត់បាននិយាយក្នុងអំឡុងពេល​ដំណើ​រ​ទ​ស្សន​កិ​ច្ចទៅ​កាន់​ក្រុមហ៊ុន​ Afrigen Biologics and Vaccines ដែលបានផលិតវ៉ាក់សាំង ​mRNA កូវីដ​ដំបូង​បង្អ​ស់ ដែ​លផ​លិតនៅទ្វីបអាហ្រ្វិក​ ដោយ​ប្រើ​លំដាប់ Moderna ។

លោក​ បាននិយាយថា៖ «យើ​ងរំ​ពឹ​ង​ថា​វ៉ា​ក់​សាំ​ង​នេះ​​នឹ​ងកា​​ន់​តែ​សម​ស្រ​​បទៅ​​នឹង​បរិបទ ដែ​ល​វា​នឹ​ង​ត្រូ​វ​បា​ន​ប្រើ​ប្រា​ស់​ ដោ​យមានកម្រិតនៃការផ្ទុកតិចជាងមុន និងក្នុងត​ម្លៃទាប»​។

វ៉ាក់សាំងនេះនឹងត្រៀមរួចរាល់សម្រាប់ការសាកល្បងព្យាបាលនៅខែ វិ​ច្ឆិកា ជាមួយនឹងការអនុម័​ត​រំ​ពឹ​ង​ទុ​ក​នៅ​ឆ្នាំ​ ២០២៤​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner