សម្តេចពិជ័យសេនា ទៀ បាញ់៖ ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣-៤ ដល់កងទ័ព គឺបានដំណើរការទៅដោយរលូន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ និងដូសទី៤ ដល់កងទ័ព គឺបានដំណើរការទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយចាក់ជូនដល់កងទ័ជារៀងរាល់ថ្ងៃ នឹងពង្រីកទៅតាមតំបន់ដែលនៅឆ្ងាយៗ តាមលទ្ធភាពដែលយើងមានឧបករណ៍ទុកដាក់យ៉ាងពេញលេញ។

ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា “ការចាក់វ៉ាក់សាំងជូនដល់កងទ័ពអត់មានបញ្ហាអីទេ ជាម្ចាស់ការពេញលេញហើយ ទាំងដូសជំរុញទី៣ និងទី៤ និងកំពុងចាក់ជូនកងទ័ពជារៀងរាល់ថ្ងៃ”។

យោងតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញឱ្យឃើញថា កំណើនអាត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ រួមមាន៖
-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន១០២,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន៩៩,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨នាក់
-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន ១០៦,១៣% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧, ៣៨២នាក់
-លើកុមារអាយុ០៥ឆ្នាំ មាន១០៧,៥៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មាន៨៩,៨៦%៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner