លោកប្រធានាធិបតីរុស្ស៊ី ពូទីន នៅតែបន្តកិច្ចសន្ទនាជាមួយមហា អំណាច លោកខាងលិចជុំវិញវិបត្តិអ៊ុយក្រែន

ម៉ូស្គូ៖ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញ វិបត្តិ អ៊ុយក្រែន នោះ កិច្ចខិតខំប្រឹងប្រែងការទូតកំពុងកើតឡើង។ សេចក្តីរាយការណ៍ព័ត៌មានបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងម៉ូស្គូ នៅថ្ងៃអង្គារសប្តាហ៍នេះ។នៅមុនជំនួប ជាមួយ លោក ពូទីន លោក សូលស៍ បាននិយាយថា រុស្ស៊ីនឹងប្រឈម មុខនូវ ការដាក់ទណ្ឌកម្មភ្លាមៗ ប្រសិនបើខ្លួនវាយប្រហារអ៊ុយក្រែន។

អធិការបតីអាល្លឺម៉ង់រូបនេះក៏គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ នៅថ្ងៃចន្ទដើមសប្តាហ៍នេះផងដែរ ដើម្បីជួបប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី។

ជំនួបរបស់ពួកលោកនឹងកើតមានចំពេលមានសកម្មភាពការទូតដ៏ចលាចល ដើម្បីដោះស្រាយការប្រឈមមុខជាមួយលោកខាងលិច។ ទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំង មានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ដោយប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិយ៉ាងច្រើនដល់ប្រទេសអាល្លឺម៉ង់។

អ្នកវិភាគនិយាយថា លោក ពូទីន អាចនឹងព្យាយាមប្រើប្រាស់ កិច្ចប្រជុំខាងលើនេះ ដើម្បីបង្រួបបង្រួមជាតិលោកខាងលិច ដែលគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំលើរុស្ស៊ី ប្រសិនបើប្រទេស នេះឈ្លានពានអ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួលដោយៈឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner