មន្ទីរបញ្ចកោណ៖ ទីក្រុងវ៉ាស៊ីនតោនមិនពិចារណា ដាក់ទណ្ឌកម្មទុក ជាមុនប្រឆាំងនឹងរុស្ស៊ីនោះទេ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី ប្រកាស ថា សហរដ្ឋអាមេរិកមិនពិចារណាដាក់ទណ្ឌកម្ម “ទុកជាមុន” ប្រឆាំង នឹងរុស្ស៊ី ជុំវិញវិបត្តិនៅអ៊ុយក្រែននោះទេ។ លោក ឃើប៊ី បានប្រាប់ទូរទស្សន៍ហ្វក ញូវ( Fox News) កាលពី ថ្ងៃអាទិត្យថា យើងជឿជាក់ថា មានផលប៉ះពាល់រារាំងដោយការ រក្សាទណ្ឌកម្មនៅក្នុងទុនបម្រុង ហើយយើងមានភាពច្បាស់ លាស់ ជាមួយសហគមន៍អន្តរជាតិ និងជាមួយលោក ពូទីន អំពីភាពធ្ងន់ធ្ងរ នៃ ផលវិបាកសេដ្ឋកិច្ចដែលគាត់អាចប្រឈមមុខ។

ចំណុចគួរកត់សម្គាល់នោះ អាមេរិកនឹងមិនដាក់ទណ្ឌកម្ម ក្នុងករណី ដែលគ្មាន “ការឈ្លានពានរបស់រុស្ស៊ី” ដោយលោក ឃើប៊ី បាន និយាយ ថា “ឥឡូវនេះយើងមិនពិចារណាអំពីរបបទណ្ឌកម្ម ជាមុន ទេ”។

ការអត្ថាធិប្បាយរបស់លោក ឃើប៊ី ត្រូវបានធ្វើឡើងបន្ទរពីក្រោយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន កាលពីខែមុន នៅពេលដែលលេខាធិការបានស្នើថា ប្រសិនបើទណ្ឌកម្មថ្មីត្រូវបាន “ចាប់ផ្តើមនៅពេលនេះ” សហរដ្ឋអាមេរិកនឹងបាត់បង់ឥទ្ធិពលរារាំង។

យ៉ាងណាមិញ រុស្ស៊ីបាននិយាយថា ការដាក់ទណ្ឌកម្មណាមួយ មាន ឥទ្ធិពលលើការគណនារបស់ខ្លួន ហើយបានច្រានចោលការ អះអាង ជាច្រើនខែដោយមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា ខ្លួនមានផែនការវាយប្រហារអ៊ុយក្រែន។

មន្ត្រីរុស្ស៊ីបានសម្តែងការព្រួយបារម្ភថា សហរដ្ឋអាមេរិកកំពុង ប្រើការ ភ័យខ្លាចការលុកលុយជាលេសដើម្បីពង្រឹងវត្តមានយោធារបស់ខ្លួននៅអឺរ៉ុបខាងកើត ហើយបានរិះគន់ទីក្រុងវ៉ាស៊ីនតោនជុំវិញការ ចោទ ប្រកាន់ថា មានការឃុបឃិតជាមួយប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើន ភាព ច្របូកច្របល់ប្រឆាំងនឹងរុស្ស៊ី៕
ប្រភព៖ Sputniknews ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner