“ទៅជិះឡាន មកវិញជិះចាន” គឺជាពាក្យដែលគេតែងតែនិយាយនៅសម័យសង្រ្គាម ជាពិសេសសង្រ្គាមជាមួយទ័ពព្រៃខ្មែរក្រហម

ព្រៃគឺជាមូលដ្ឋានទ័ពលាក់ខ្លួនរបស់អតីតទ័ពព្រៃខ្មែរក្រហម ហើយក៏ជាសមរភូមិដ៏ក្តៅមួយ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់នៃសន្តិភាព ព្រៃដែលធ្លាប់ជាមូលដ្ឋានលាក់ខ្លួន និងតស៊ូរបស់ទ័ពព្រៃខ្មែរក្រម បានក្លាយជាទីកម្សាន្តបែបទេសចរណ៍ផ្សងព្រេងធម្មជាតិរបស់ទេសចរជាតិ និងអន្តរជាតិ។ ពីទីកន្លែងដែលប្រជុំគ្នារៀបផែនការប្រយុទ្ធ មកជាទីកន្លែងជួបជុំជាមួយគ្រួសារ មិត្តភ័ក្តិ បោះតង់ អាំងសាច់ ច្រៀងលេងកម្សាន្តដោយក្តីរីករាយ។ ព្រៃលែងជាទីគួរឱ្យភ័យខ្លាចទៀតហើយ ប៉ុន្តែបានក្លាយជាទីកន្លែងដែលនាំភាពស្រស់ស្រាយដល់អ្នកទេសចរជាមួយនឹងទេសភាពស្រស់បំព្រង លាយឡំនឹងសំឡេងសត្វយំដូចជាតន្ត្រីបំពេរអារម្មណ៍។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ម្លប់សន្ដិភាព #ព្រៃ #ទេសចរណ៍ #ដំណើរកម្ពុជា #ដំណើរកម្សាន្ដ #សង្រ្គាម

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner