សិស្សានុសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ចំនួន ២៦០នាក់ ទទួលបាន សញ្ញាប័ត្រ ពី មន្ទីរឣប់រំយុវជននិងកីឡាខេត្តកែប
កែប ៖ សិស្សានុសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ចំនួន ២៦០នាក់ ទទួលបាន សញ្ញាប័ត្រ ពី មន្ទីរឣប់រំយុវជននិងកីឡាខេត្តកែប កាលពីថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២២ ក្រោអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ។
លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអបរំយុវជននិងកីឡាខេត្ត បញ្ជាក់ថា ខេត្តកែប មានមណ្ឌលប្រឡងពីរ ស្មើនិង ១៥បន្ទប់ ដែលមានសិស្សប្រឡងសរុប ៣០៧នាក់ ស្រី ១៦៣នាក់ ហើយសិស្សដែលបានប្រឡងជាប់សរុប ២៦០នាក់ ស្រី ១៤៤នាក់ ស្មើនឹង ៨៧,៨៦% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេសA ចំនួន ៣នាក់ ស្រី២នាក់ និទ្ទេសB ១១នាក់ ស្រី ៤នាក់ និទ្ទេស C ៦០នាក់ និទ្ទេស D ៩០នាក់ និងនិទ្ទេស E ៩៥នាក់ ។
សូមបញ្ជាក់ដែរថា សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣នាក់ ទទួលបានម៉ូតូ Hongda Dream សេរី២០២២ ម្នាក់១គ្រឿង និងសិស្សប្រឡងជាប់និទ្ទេស B ចំនួន ១១នាក់ ម្នាក់ៗ laptop ម៉ាក់ ASUS ចំនួន ១គ្រឿង ព្រមទាំងបានផ្តល់ជូន លោកគ្រូអ្នកគ្រូក្នុងម្នាក់ៗ ១០០ដុល្លាអាមេរិចផងដែរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា លទ្ធផលដែលប្អូនៗទទួលបាននាពេលនេះ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗផ្ទាល់ និងការយកចិត្តទុកដាក់បង្ហាត់បង្រៀន របស់ លោកគ្រូអ្នកគ្រូ ព្រមទាំងការជម្រុញ ដាសតឿន ក្រើនរំលឹករបស់មាតា បិតា អាណាព្យាបាលផងដែរ ។ ទន្ទឹមនេះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាបាននូវសុខសន្តិភាព និងធ្វើការអភិវឌ្ឍន៍ លើគ្រប់វិស័យ ពិសេសវិស័យអប់រំយុវជន និងកីឡា ដែលកំពុងធ្វើកំណែរទម្រង់ជាបន្តបន្ទាប់ កត្តាទាំងនេះបានផ្តល់ឱកាសដល់ប្អូនៗក្នុងការអភិវឌ្ឍខ្លួនឯង ដើម្បីក្លាយខ្លួនជាអ្នកបន្តវេន ប្រកបដោយគុណភាព ក្នុងការអភិវឌ្ឍប្រទេសយើង ឱ្យកាន់តែមានការអភិវឌ្ឍខ្លាំងខ្លាថែមទៀត។
ឯកឧត្តមបណ្ឌិត បានដាសតឿនហើយតឿនទៀត សូមឱ្យក្មួយៗទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀណ ត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសនោះចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ អនុវត្តនៅធាន៣កុំ ៣ការងារ ឱ្យបានខ្ជាប់ខ្ជួន ៕ Sila Sarin