រាជធានីភ្នំពេញ នាអតីតកាល និងបច្ចុប្បន្ន

រាជធានីភ្នំពេញដែលធ្លាប់ជាទីក្រុងមានអគារតូចៗ គ្មានមនុស្សរស់នៅអ៊ូអរ មានតែផ្លូវដីដែលធ្វើដំណើរម្តងៗហុយដីទ្រលោម ភ្លើងអគ្គិសនីប្រើប្រាស់មានកម្រិត ប៉ុន្តែបច្ចុប្បន្ន រាជធានីដែលធ្លាប់តែស្ងាត់ជ្រងំមួយនេះ បានផ្លាស់ប្តូរមុខមាត់ថ្មីជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ។ ក្រោមម្លប់នៃសន្តិភាព អគារប្រណិតតូចធំ ខ្ពស់ទាប រាប់ពាន់ខ្នងបានលេចរូបរាងឡើងគ្រប់ច្រកល្ហកក្នុងក្រុងភ្នំពេញ រួមបញ្ចូលទាំងផ្សារទំនើប សាលារៀន អាកាសយានដ្ឋាន កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូន និងផ្ទុកទំនិញផ្សេងៗ ជាពិសេសជាកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិទៀតផង។ រាជធានីភ្នំពេញបានប្រែក្លាយជាមជ្ឈមណ្ឌលជំនួញ​ ពាណិជ្ជកម្ម ក្រុមហ៊ុន និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា។

#សច្ចធម៌ប្រវត្ដិសា#អតីតកាល #បច្ចុប្បន្នកាល #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #រាជធានីភ្នំពេញ #ការអភិវឌ្ឍ #សន្ដិភាព

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner