ប្រធានាធិបតីអ៊ុយក្រែនបញ្ជាឱ្យកែនទ័ពក្នុងទ្រង់ទ្រាយធំ ដេីម្បីទប់ទល់នឹងយោធារុស្សី

គៀវ៖ នៅក្នុងសេចក្តីប្រកាសមួយ ដែលចុះហត្ថលេខាកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី និយាយថា ដើម្បីធានាការការពាររដ្ឋ រក្សាការត្រៀមខ្លួនប្រយុទ្ធ និងការចល័តកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទម្រង់យោធាផ្សេងទៀត ការកែនទ័ពដែលមានមូលដ្ឋានទូលំទូលាយត្រូវបានបញ្ជា រួមទាំងនៅក្នុងរដ្ឋធានី គៀវ និងទីក្រុងធំៗទាំងអស់របស់អ៊ុយក្រែនផងដែរ ។

បេីតាមសេចក្តីប្រកាសខាងលេីនេះ ការកែនទ័ពត្រូវអនុវត្តក្នុងរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃចូលជាធរមាន នៃអនុក្រឹត្យនេះ។ សេវាសន្តិសុខអ៊ុយក្រែនត្រូវចាត់វិធានការ ប្រឆាំងនឹងចារកម្ម ក្នុងអំឡុងពេលនៃការកែន
ទ័ពទូទៅ។

អនុក្រឹត្យបានបញ្ជាឲ្យមានការចុះឈ្មោះទាហាន ទាហានបម្រុង បញ្ជូនពួកគេទៅអង្គភាពយោធា និងស្ថាប័ននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងសេវាកម្មសន្តិសុខរដ្ឋផ្សេងទៀត៕ CNN ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner