ស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន-កូនតូចសរុប ៣០គ្រួសារ បានទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន-កូនតូច សរុប ៣០គ្រួសារ បានទទួលអំណោយ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ និងពិធីប្រគល់និងទទួលស្ថានីយ៍លាងដៃ(ឡាបូលាងដៃ) ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបរិវេណសាលាបឋមសិក្សាចុងព្រែក សង្កាត់ក្តុល-ដូនទាវ ក្រុង-ខេត្តបាត់ដំបង ក្រោមអធីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ ថ្លែងថា ជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់និងធ្វើការផ្តាំផ្ញើ ចំពោះបងប្អូនដែលជាស្ត្រីដែលមានផ្ទៃពោះ និងមាតា-ទារកទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខភាពរបស់ខ្លួន និងទៅពិនិត្យសុខភាពឲ្យបានជាប្រចាំនិងទៀងទាត់ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែករបស់រដ្ឋ។ ហើយសំខាន់ទៀតនោះ ត្រូវទៅសម្រាលកូននៅក្នុងមណ្ឌលសុខភាពនិងមន្ទីរពេទ្យរបស់រដ្ឋឲ្យបានគ្រប់ៗគ្នា ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម សុខ លូ ក៏បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ
ហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃ ផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ ក្រោមប្រធានបទ “ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និង ការផ្តល់វ៉ាក់សាំង បង្ការ ជំងឺកូវីដ-19 ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” និងបានអំពាវនាវចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកសុខាភិបាលអ្នកផ្តល់សេវាទាំងអស់ រួមទាំងសាខា-អនុសាខាកាកបា ទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសូមបន្តចូលរួមគាំទ្រក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព និងពិតជាមានក្តីសង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនលទ្ធភាពថ្មីៗបន្ថែមទៀតក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា ៕ ដោយ ៖ អ៊ុក សំអាន