ស្ថាប័នប៉ូលីសអន្តរជាតិ អាំងទែប៉ូល ច្រានចោលការអំពាវនាវពីលោកខាងលិច អោយផ្អាករុស្សពីអង្គភាពរបស់ខ្លួន

ម៉ូស្គូ៖ អង្គភាពប៉ូលិសពិភពលោកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ស្ថាប័នប៉ូលីសអន្តរជាតិ អាំងទែប៉ូល បានច្រានចោលការអំពាវនាវពីប្រទេសលោកខាងលិចមួយចំនួនឱ្យព្យួររុស្ស៊ីពីជួរអង្គភាពរបស់ខ្លួន ជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន។ កាណាដា ប៉ូឡូញ និងចក្រភពអង់គ្លេសស្ថិតក្នុងចំណោមប្រទេសដែលទាមទារឱ្យមានការផ្លាស់ប្តូរនេះ។

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ប្រកាសថា ទីក្រុងអូតាវ៉ា បានចូលរួមក្នុងក្រុមបន្ទរអំពាវនាវឱ្យព្យួរសមាជិកភាពរបស់រុស្ស៊ី ដោយលើកហេតុផលថា កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់អន្តរជាតិអាស្រ័យលើការប្តេជ្ញាចិត្តរួម ចំពោះសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងការគោរពគ្នាទៅវិញទៅមករវាងសមាជិក អាំងទែប៉ូល។ កាណាដា ប៉ូឡូញ និងចក្រភពអង់គ្លេស សុទ្ធតែបានដាក់ចេញនូវវិធានការណ៍សេដ្ឋកិច្ច នយោបាយ និងវិធានការផ្សេងៗទៀតជាច្រើនប្រឆាំងនឹងរុស្ស៊ី ដោយចោទប្រកាន់ទីក្រុងម៉ូស្គូ ពីបទឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។

គួរបញ្ជាក់ថា អាំងទែប៉ូលីស ដែលតំណាងឱ្យអង្គភាពប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ មានសមាជិកចំនួន 195 ប្រទេស និងរក្សាមូលដ្ឋានទិន្នន័យប៉ូលីសចំនួន 19 អំពីឧក្រិដ្ឋកម្ម និងឧក្រិដ្ឋជន រួមទាំងឈ្មោះ និងស្នាមមេដៃ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់អន្តរជាតិ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner