សម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសិក្សាសាលាមត្តេយ្យ វត្តព្រិនមួយខ្នងបួនបន្ទប់

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ អាគារសិក្សាសាលាមត្តេយ្យ វត្តព្រិនមួយខ្នងបួនបន្ទប់ ជាអំណោយរបស់សប្បុរសជនក្នុងសង្កាត់ជ្រាវ ចំណាយសរុប  ៦២១៥០ ដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមវត្តមាន លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក រស់ ស សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងមានការនិមន្តចូលរួម ពីព្រះសង្ឃ ចៅស្កាត់ជ្រាវ ក្រុមប្រឹក្សាជាវ កងកម្លាំង ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ទីធ្លាសាលារៀននេះ ព្រះចៅអធិការវត្តព្រិនផ្តល់ឲ្យ រីឯសំណង់សាលាទាំងមូល ជាកាបរិចាករបស់សប្បុរសជន ប្រជាពលរដ្ឋ ក្នុងស្កាត់ជ្រាវ ដែលចំណាយថវិកាសរុប ចំនួន៦២១៥០ ដុល្លារ។ បច្ចប្បន្ននេះមានសិស្សបានមកចុះឈ្មោះចូលរៀនចំនួន១៥០នាក់មកពី បីភូមិក្នុងសង្កាត់ជ្រាវ ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត
 ចំពោះសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដោយទឹកចិត្តដ៏សប្បរស់ បង្ហាញពីការសាមគ្គី និងចូលរួមទាំងគ្នា បានបង្កើតឡើងនូវអាគារ សាលាមត្តេយ្យ វត្តព្រិនមួយខ្នងបួនបន្ទប់រួមទាំងការរៀបចំទីធ្លាសាលាទាំងមូល។
លោក នួន ពុទ្ធារ៉ា បានបញ្ជាក់ថា អាគារសិក្សាសាលាមត្តេយ្យ នេះជាមូលដ្ឋានយុទ្ធសាស្រ្ត សម្រាប់រយពេលវែង ជាថ្នាលផលិតនូវ គុណភាពរបស់អ្នកបន្តវេន្តរបស់យើង នូវរយពេល២០ទៅ៣០ឆ្នាំក្រោយទៀត ។

សប្បុរសជនទាំងអស់ បានអនុវត្តតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអប់រំកុមាតូច។

ពេលវាលានៃការអប់រំនូវថ្នាក់មត្តេយ្យ ជាពេលចាំបាច់ខ្លាំងបំផុត ចាំបាច់ជាងការសិក្សាថ្នាក់បន្តបន្ទាប់ ជាមូលដ្ឋានកំណត់ពីការសិក្សាទៅថ្នាក់បន្តបន្ទាប់ទៀត ក៏ជាមូលដ្ឋានកំណត់អំពីភាពរឹងមាំ គុណភាពរបស់ក្មួយៗទៅទៅថ្ងៃអនាគត់ផងដែរ។ តាមការស្រាវជ្រាវ នូវពេលដែរយើងបណ្តុះបណ្តាលកុមានូវថ្នាក់មត្តេយ្យ បានល្អប្រសើរ ធ្វើឲ្យពួកគេរឹងមាំ វាងវៃ រហាស់រហួន ពួកគេមានកំរិត អាយឃ្យូខ្ពស់ ជាងក្មួយៗដែលមិនបានចូលរៀននូវថ្នាក់មត្តរយ្យ នូវពេលដែលពួកគេបន្តចូលរៀននូវថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ ។

ការបណ្តុះបណ្តាលនូវថ្នាក់មត្តេយ្យនេះគឺជាមូលដ្ឋានសម្ខាន់ សម្រាប់ការសិក្សារបស់គេទៅថ្ងៃក្រោយ សម្រាប់គុណភាព សម្ថភាពរបស់ក្មួយៗទៅថ្ងៃក្រោយ សម្រាប់២០ទៅ៣០ឆ្នាំក្រោយ ក៏ជាកត្តាកំណត់គុណភាព អ្នកបន្តវេន្តទៅថ្ងៃអនាគត់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner