តារាចម្រៀងល្បី ពេជ្រ សូលីកា ត្រៀមចូលរួមអបអរថ្ងៃ៨មីនា ក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ “ប្រាថ្នា Lounge & Bistro”
ភ្នំពេញ៖ ថ្ងៃ៨មីនា អបអរទិវាសិទ្ធនារីសកលលោក “ប្រាថ្នា Lounge & Bistro” នឹងរៀបចំកម្មវិធីអបអរ សម្រាប់ភ្ញៀវ សប្បាយរីករាយជាមួយម្ហូបឆ្ងាញ់ៗ និងការកម្សាន្តជាច្រើន ដោយថ្ងៃពិសេសនេះផងដែរ ក៏ជាថ្ងៃបើកសម្ពោធជាផ្លូវការតែម្តង ។
សម្រាប់កម្មវិធីពិសេសបើកសម្ពោធជាផ្លូវការ “ប្រាថ្នា Lounge & Bistro” នឹងមានការបង្ហាញខ្លួនតារាចម្រៀងស្រីដ៏ល្បីប្រចាំកម្ពុជាគឺអ្នកនាង ពេជ្រ សូលីកា ត្រៀមជួបអ្នកគាំទ្រនិងភ្ញៀវដែលមកភោជនីយដ្ឋាន “ប្រាថ្នា Lounge & Bistro” ។ តារាចម្រៀងស្រីរូបនេះនឹងនាំយកបទចម្រៀងពេញនិយមរបស់ខ្លួន ច្រៀងបើកសម្ពោធជាផ្លូវការសម្រាប់ “ប្រាថ្នា”។
សូមបញ្ជាក់ថា ភោជនីយដ្ឋាន “ប្រាថ្នា Lounge & Bistro” មានទីតាំងផ្ទះលេខ 21Eo ផ្លូវ 322 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ ដោយ / គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។