ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង និងមនុស្សរងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ ៖ មានកររណីគ្រោះថ្នាក់អគ្គិភ័សមួយ បានឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងមុខផ្ទះបងប្អូនជាពលរដ្ឋរាលដាលបង្កឆាបឆេះដល់ផ្ទះបងប្អូនជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតសម្ភារៈ ក្នុងផ្ទះស្ទើរទាំងស្រុង រួមមានរថយន្ត ម៉ូតូ រុីម៉កកង់បី និងមនុស្សស្រីរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចផ្ទះលក់សម្ភារៈ ដេពូក សាឡុង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២២ ក្រោយមន្ទីពេទ្យកុមារជាតិ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ក្រុមការងារអប្សរាព័ត៌មាន (AMS) ដឹងថា នៅមុនពេលកើតហេតុ គឺមានការឆ្លងចរន្តអគ្គិសនីបង្គោលភ្លើងនៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ខណៈនោះ ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងបានអណ្ដាតភ្លើងបានរីករាលដាលឆេះដល់ផ្ទះបងប្អូនជាពលរដ្ឋយ៉ាងសន្ធោសន្ធៅតែម្ដង។

សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់គោលដៅ បានរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រើនគ្រឿង មកដល់ទីតាំងកើតហេតុ ដើម្បីបាញ់ពន្លត់តែអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំង បណ្ដាលឱ្យឆេះសម្ភារៈនៅក្នុងផ្ទះខូចខាតស្ទើរទាំងស្រុងរួមមានរថយន្ត ម៉ូតូ រ៉ឺម៉កកង់បី និងមនុស្សស្រី រងរបួសធ្ងន់ស្រាលចំនួន ៣នាក់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទទួលបានព័ត៌មានបានឱ្យរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ៣៦គ្រឿងប្រើប្រាស់អស់ទាំង ៣៦គ្រឿង ទើបរលត់ រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ocic,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា,និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ។

លោកនាយការិយាល័យ បានឱ្យដឹងថា ទំហំនៃការខូចខាតឬសម្ភារៈក្នុងផ្ទះស្ទើរទាំងស្រុង ដោយរួមមានរថយន្ត ១គ្រឿង ម៉ាក Toyota raize ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2663 ម៉ូតូ ១គ្រឿង រម៉កសម្រាប់ដឹកសម្ភារៈមួយគ្រឿងផងដែរ និងរងរបួសមនុស្សស្រី ៣នាក់ ធ្ងន់ម្នាក់ ស្រាល២នាក់។ និងរាលដាលដល់ផ្ទះជិតខាងចំនួន២ល្វែងបន្ថែមទៀត រងការខូចខាតបន្តិចបន្តួច។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញសន្និដ្ឋាន ជំហ៊ានដំបូង គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក៏ប៉ុន្តែជំនាញ និងស្រាវជ្រាវរកមូលហេតុពិត តាមក្រោយ៕ ដោយ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner