សមាជិកថ្មីជាង ២០០នាក់ ត្រូវបានប្រកាសបញ្ចូលគណបក្សប្រជាជនកម្ពុជា ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល

កណ្ដាល ៖ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោងលើ តំណាង ឯកឧត្តម សុខ ចិន្តាសោភា ប្រធាន ក្រុម ការ ងារ គណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃអាទិត្យទី៦ ខែមីនា ឆ្នាំ២០២២ បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាឃុំសំរោងលើ ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំគណបក្សស្រុក ថ្នាក់ដឹកនាំគណបក្សឃុំ ប្រធាន សាខាគណបក្សចំណុះ គណៈកម្មាធិការគណបក្សឃុំ និងតំណាងយុវជន យុវនារី សរុបប្រមាណចំនួន ២៣០នាក់។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមរ័ត្ន វិរៈ ក៏បានផ្តាំផ្ញើរការសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល និងជំរុញថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់ សមាជិកគណបក្សថ្មី ឱ្យបង្កើនការយកចិត្តទុកដាក់ រួមសាមគ្គីគ្នា អនុវត្តការងារប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវ ចូលរួមឱ្យកាន់តែសកម្មថែមទៀតលើការងារនៅមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំយកនូវអាវ មួក និងថវិកាចំនួន ៤ ១៤០ ០០០រៀល ដែលជា អំណោយរបស់ ឯកឧត្តមប្រធាន ក្រុមការងា រគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ចែកជូនក្នុងម្នាក់ៗ អាវមួយ មួក មួយ និងថវិកាចំនួន ២០ ០០០រៀល ផងដែរ ៕ ដោយ /គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner