ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភអតីតយុទ្ធជន ៨គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការរង រួមទាំងលោកវរសេនីយ៍ទោ អ៊ុ ឈាងលី មេបញ្ជាការផ្នែកសឹករងស្រុកស្ទោង បានអញ្ជើញសាកសួរសុខទុក្ខអតីតយុទ្ធជនសម្ព័ន្ធមេត្រីភាព ៨គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជនទាំង ១៤១គ្រួសារទទួលដីមួយហិតាកន្លះ និងផ្ទះមួយខ្នង ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីខែឧសភា ឆ្នាំ២០២១ ហើយបានកសាងជីវភាព ដោយបានដាំដំណាំបន្លែបង្ការ ចិញ្ចឹមសត្វ និងប្រកបមុខរបរផ្សេងៗ ប្រចាំថ្ងៃ បច្ចុប្បន្នកំពុងតែអភិវឌ្ឍន៍ ភូមិឲ្យមាន ផ្លូវលំ អណ្តូងទឹកអំពូលភ្លើងសម្រាប់បំភ្លឺពេលរាត្រី។
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មកឧបត្ថម្ភអតីតយុទ្ធជន ៨គ្រួសារ ក្នុងមួយគ្រួសារទទួលអង្ករ៣០ គ.ក .មីជាតិមួយកេស.ទឹកត្រីមួយយួរ.ប្រហុកមួយគីឡូក្រាម.ប៊ីចេងមួយកញ្ចប់.ប្រេងឆាមួយដប.អំបិល ស្ករស ទឹកសុទ្ធផងដែរ ៕
ដោយ ប៊ុន រដ្ឋា