ឯកឧត្តម ជា អឿង ៖ ការលើកកម្ពស់ស្ត្រី គឺជាការលើកស្ទួយស្រ្តីឲ្យមានភាពរឹងមាំ

កំពង់ធំ ៖ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានថ្លែងថា ការលើកកម្ពស់ស្ត្រី គឺជាការលើកស្ទួយស្រ្តីឲ្យមានភាពរឹងមាំ ។

ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយស្ត្រីជាង ១០០នាក់ក្នុងពិធីអបអសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ មានប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នាព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២២ នៅសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឯកឧត្តមបន្តថាថ្ងៃទី ៨មីនា គឺជាទិវាអន្តរជាតិនៃសិទ្ធិនារីដែលបច្ចុប្បន្នត្រូវបានគេប្រារព្ធធ្វើឡើងជាទូទៅក្នុងពិភពលោក
យើង ។ ទិវានេះគឺជានិម្មិតរូបនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីប្រឆាំងនឹងការរើសអើងផ្លូវភេទព្រមទាំង
អសមភាពទាំងអស់ រវាងបុរសនិងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិរហូតសព្វថ្ងៃនេះគឺមានការ
តស៊ូប្រឹងប្រែងអស់ប្រមាណមួយសតវត្សពីសំណាក់សកម្មជនដើម្បីឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតសង្គមក្នុងការទទួលស្គាល់សិទ្ធិរបស់ស្ត្រី។

ឯកឧត្តម ជា អឿង បានផ្តាំផ្ញើដល់សមាជិកាទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់និងទាន់ពេលវេលា ព្រមទាំងថែរក្សាសុខភាពមានអនាម័យ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដឲ្យបានគ្រប់ៗគ្នា ។ ក្នុងនោះដែរឯកឧត្តមបានផ្តល់នូវសម្ភារៈសិក្សារដល់យុវជនស្ម័គ្រចិត្ត និងអ្នកចូលរួមម្នាក់ៗសារ៉ុង១ ថវិកា ៥ម៉ឺនរៀលផងដែរ ៕ ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner