សមាជិកថ្មី ២៦២នាក់ ត្រូវបានប្រកាសចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១

ភ្នំពេញ៖ លោក សែម គន្ធា និងលោក ចេវ ហាក់ ជាប្រធានក្រុមការងារ អនុប្រធាន លោក-លោកស្រីអនុប្រធាន ក្រុមការងារភូមិសន្សំកុសល៤ និងលោប្រធាន លោក-លោកស្រីអនុប្រធានក្រុមការងារភូមិសន្សំកុសល៥ បានចូលរួមពិធីប្រកាសបញ្ចូលសមាជិកថ្មីទាំង ០២ភូមិ ចំនួន ២៦២នាក់ នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ ។

លោក សែម គន្ធា និងលោក ចេវ ហាក់ ក៏បានថ្លែងអំណរគុណដល់សមាជិក សម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដេីម្បីការអភិ វឌ្ឍ និងលេីកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសេីរ និងរីកចម្រេីន ទៀត។

ទន្ទឹមនឹងនេះដែរ លោកក៏បានស្នេីសុំដល់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា សូមចូលរួមផ្សព្វផ្សាយពីស្នាដៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិពីបាតទទេ មកមានអ្វីៗដូចសព្វថ្ងៃនេះ ក្រោមដំបូលសុខសន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជា និងបន្តរួមគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅខែមិថុនាខាងមុខនេះ ដេីម្បីការអភិវឌ្ឍន៍ សន្តិភាព ស្ថេរភាព និងការរីកចម្រេីនបន្ថែមទៀត។

សូមជម្រាបជូន ថា សមាជិក ថ្មីដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មានភូមិសន្សំកុសល៤ សរុបចំនួន ១៦០នាក់ និងភូមិសន្សំកុសល៥ សរុបចំនួន ១០២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ទឹកសុទ្ធ ០១ កេះ, មីជាតិ ០១កេះ, ទឹកត្រី ០១ យួរ, ទឹកសុីអុីវ ០១ យួរ, ត្រីខ ០១ យួរ និងថវិកាចំនួន ១០មុឺនរៀល។ ចំពោះយុវជនចំនួន ៣៧នាក់ ទទួលបានថវិកាឧបត្ថម្ភចំនួន ៥មុឺនរៀល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner