ការរៀបការដោយបង្ខំសម័យខ្មែរក្រហម

មង្គលការដែលចម្លែក និងអាក្រក់ជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា និងពិភពលោក គឺមានតែក្នុងរបបយង់ឃ្នងខ្មែរក្រហមមួយគត់។ គ្មាននរណាម្នាក់មានសិទ្ធិរើសគូស្រករតាមការចង់បានរបស់ខ្លួនឡើយ។ មនុស្សប្រុសស្រីត្រូវបនខ្មែរក្រហម ចាប់បង្ខំឱ្យរៀបការម្តងៗរាប់សិបគូ ដោយមិនបានធ្វើតាមប្រពៃណីអ្វីទាំងអស់។ គ្មានវត្តមានឪពុកម្តាយ ឬញាតិមិត្តណាម្នាក់ឡើយ ក្រៅតែពីគូស្វាមី និងកម្មាភិបាលខ្មែរក្រហមប៉ុណ្ណោះ។ ខ្មែរក្រហម តែងលើកឡើងថា មានតែអង្គការមួយគត់ ដែលជាម៉ែ ជាឪ របស់អ្នកទាំងអស់គ្នា។ ស្ត្រីដែលខ្មែរក្រហមចាត់ទុកថា ជាអ្នក ១៧ មេសា ត្រូវបានចាប់បង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការរបស់ខ្លួនផងដែរ។ ចំពោះអ្នកហ៊ានប្រឆាំងតវ៉ា ឬរៀបការហើយមិនព្រមរួមដំណេក នឹងត្រូវបនឃាតកខ្មែរក្រហម ចាប់យកទៅឃុំឃាំង និងសម្លាប់តែម្តង៕

#របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #គូស្វាមី #កម្ពុជាប្រជាធិបតេយ្យ #គូស្រករ #ការរៀបការដោយបង្ខំ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អាពាហ៍ពិពាហ៍ #បនឃាតក #មង្គលការ #ប្រជាជនខ្មែរ #របបយង់ឃ្នង

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner