ហេតុអ្វីបានជាត្រូវដាក់ពួកខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ ឱ្យនៅក្រៅច្បាប់?

ក្រុមកម្ពុជាប្រជាធិបតេយ្យ ឬហៅថា ខ្មែរក្រហម មិនព្រមអនុវត្តបទបញ្ញត្តិសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់នាំមកនូវសន្តិភាព និងការផ្សះផ្សាជាតិ។ បនខ្មែរក្រហមទាំងនេះ បានរំលោភបំពានលើមាត្រាដែលទាមទាររួមមាន៖ ឱ្យគោរពបទឈប់បាញ់ ឱ្យអនុញ្ញាតឱ្យមន្ត្រី និងបុគ្គលរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិ(អ.ស.ប) ចូលទៅក្នុងតំបន់ដែលខ្លួនកាន់កាប់ ឱ្យអនុវត្តការប្រមូលផ្តុំកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដកអាវុធនិងរំសាយកម្លាំងទ័ព និងឱ្យគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ដោយបនឃាតកខ្មែរក្រហមរឹងរូស ថែមទាំងរំលោភមិនគោរពបញ្ញត្តិសំខាន់ៗទាំងអស់នេះហើយ ហេតុនេះ រដ្ឋសភាពនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តច្បាប់ដែលមានបញ្ញតិ្ត គឺ ដាក់ក្រុម «កម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម» និងកម្លាំងយោធារបស់ខ្លួនឱ្យនៅក្រៅច្បាប់៕
#របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #ការដាក់ឱ្យនៅក្រៅច្បាប់ #កម្ពុជាប្រជាធិបតេយ្យ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner