ក្រសួងអប់រំនឹងរៀបចំអបអរសាទរទិវាជាតិអំណានលើកទី៧ នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២២ ក្រោមប្រធានបទអំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថលតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកម្មវិធី ប្រឡងប្រណាំង ផ្នែកតែងនិពន្ធ ដំណាក់ការចុងក្រោយជ្រើសរើស ជ័យលាភី ថ្នាក់ជាតិ ចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសារទរ ទិវាជាតិអំណាន លើកទី៧ (១១ មីនា ២០២២) ក្រោមប្រធានបទ « អំណានជួយលើកកម្ពស់គុណភាពជីវិត ក្នុងសង្គមឌីជីថល» តាមរយ:ប្រព័ន្ធអនឡាញ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ជ័យ ចាប ទីប្រឹក្សារបស់រាជរដ្ឋាភិបាល និង លោកជំទាវ ទន់ សាអ៊ីន អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៨ខែមីនាឆ្នាំ២០២២។

អនុក្រឹត្យលេខ ១២០អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណានបានកំណត់យកថ្ងៃ ១១ មីនា សម្រាប់ប្រារព្ធទិវាជាតិអំណាន (ជាថ្ងៃខែកំណើតសម្តេចសង្ឃរាជ ជួន ណាត) ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់ការអាននិងតែងនិពន្ធ។

ក្រសួងអប់រំ យុវជន និងកីឡាជាអ្នកទទួលបន្ទុករៀបចំ “ទិវាជាតិអំណាន” ដោយសហការជាមួយ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានា ដើម្បីរៀបចំទិវានេះ ជារៀងរាល់ឆ្នាំប្រកបដោយប្រសិទ្ធភាព ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner