កូរ៉េខាងត្បូងចាប់ផ្តើមការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មីជាផ្លូវការហើយ

សេអ៊ូល ៖ ការបោះឆ្នោតបានចាប់ផ្តើមហើយនៅថ្ងៃពុធនេះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ចំពេលមានការប្រកួតប្រជែងគ្នារវាងបេក្ខជននៃគណបក្សកំពុងកាន់អំណាច និងគណបក្សប្រឆាំង។

មានបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងចំនួនពីររូប ដែលកំពុងប្រកួតប្រជែងដោយមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា នោះគឺបេក្ខជនមកពីគណបក្សកាន់អំណាចលោក លី ចេ ម្យុង (Lee Jae-myung) និងបេក្ខជនមកពីគណបក្សប្រឆាំងលោក យូន ស៊ុក យ៉ុល (Yoon Suk-yeol)។

ប្រជាជនកូរ៉េខាងត្បូង មានសិទ្ធិបោះឆ្នោតមានប្រមាណ ៤៤លាននាក់ដែលមានអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងចំណោមប្រជាជនសរុប ៥២លាននាក់។ រយៈពេល ២ម៉ោងក្រោយការិយាល័យបោះឆ្នោតបានបើកទ្វារ នៅម៉ោង ៦៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ក្រុមមន្ត្រីរៀបចំការបោះឆ្នោតបាននិយាយថា ការិយាល័យបោះឆ្នោតមានចំនួន ១៤,៤៦៤ទីតាំងនៅទូទាំងប្រទេស ខណៈអត្រាអ្នកចូលរួមបោះឆ្នោតមាន ៥ភាគរយនៅទូទាំងប្រទេស បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៧ មាន ៥.៦ភាគរយ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner