អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ជាង៤៤៩លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើដល់៤៤៩,៩៨០,៩៧៦នាក់ ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៣៦,១៩០នាក់ និងជាសះស្បើយឡើងវិញ ៣៨៣,៩៧៣,៥៦៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,០១២,៩៥៥នាក់ ស្លាប់ចំនួន ៩៨៧,៦១៥នាក់ និងជាសះស្បើយចំនួន ៥៥,២១៥,៦៧០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២,៩៧៥,៨៨៣នាក់ ស្លាប់ចំនួន ៥១៥,៣៨៦នាក់ និងជាសះស្បើយ ៤២,៤១៣,៥៦៦នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,១៤៤,៩៦៤នាក់ ស្លាប់ ៦៥២,៩៣៦នាក់ និងជាសះស្បើយ ២៧,៣៤៤,៩៤៩នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-38-15-1024x681.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-38-17-1024x640.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-38-18-1024x683.jpg)