ក្រុមហ៊ុន អ៊ិនធើណិត ធូដេ បើកសម្ពោធការិយាល័យផ្នែកលក់ក្នុងតំបន់ភ្នំពេញស៊ីធី សេនធ័រ ជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុនអ៊ីនធើណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យផ្នែកលក់ថ្មី របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់អតិថិជន ដែលមានចំនួនកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ការិល័យថ្មីនេះមានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពល ភ្នំពេញស៊ីធីសេនធ័រ ដែលព័ទ្ធជុំវិញទៅដោយបរិយាកាសល្អប្រកបដោយផាសុខភាព និងជាតំបន់ផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការមកទទួលសេវារបស់ក្រុមហ៊ុន។

លោក ឃន សុខុន ប្រធានប្រតិបត្តិ ទូទៅនៃក្រុមហ៊ុនអ៊ិនធើណិត ធូដេ មានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន ដូច្នេះហើយចំនួនធនធានមនុស្សរបស់យើង ក៏មានកំណើនដូចគ្នាដើម្បីឱ្យស្របទៅតាមតម្រូវការ។ យើងសង្ឃឹមថា ការិយាល័យថ្មីនេះ នឹងរឹតតែជួយបង្កើននូវការគាំទ្ររបស់អតិថិជន។ នៅក្នុងពិធីនោះផងដែរ ក៏មានវត្តមានរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ក៏ដូចជាកម្មវិធីផ្តល់ជូនពានសម្រាប់ថ្នាក់ដឹកនាំដែលបាន ពុះពារឧបសគ្គក្នុងបរិបទជំងឺកូវីដ១៩ ពានរង្វាន់សម្រាប់ក្រុមការងារ និងបុគ្គលិកឆ្នើម ប្រចាំឆ្នាំ។

លោក ហ៊ន ម៉ារ៉ុង ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់នៃក្រុមហ៊ុនអ៊ីនធើណិត ធូដេ បានបញ្ជាក់ថា ទិសដៅរបស់យើងធ្វើយ៉ាងណាផ្តល់សេវាអ៊ីនធើណិតជូនដល់អតិថិជនប្រកបដោយគុណភាពល្អ សេវាបម្រើអតិថជនកម្រិតខ្ពស់ និងតម្លៃសមរម្យ មិនថា អតិថិជនតាម គេហដ្ឋាន ឬក្រុមហ៊ុននោះទេ។ ដូចនេះហើយបានជាការិយាល័យផ្នែកលក់ថ្មីនេះ ត្រូវបានសម្ពោធឡើង គឺដើម្បីធ្វើឱ្យប្រាកដថា អតិថិជនកាន់តែពេញចិត្តនូវសេវាកម្មរបស់យើង។

លោកប្រធានក្រុមប្រឹក្សាភិបាលបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាខេត្ត-ក្រុងដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត ដើម្បីផ្តល់សេវាកម្មជូនដល់អតិថិជន៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner