Atletico Madrid ចង់បានខ្សែប្រយុទ្ធចាស់វស្សាម្នាក់ របស់ Bayern Munich

បើតាមប្រភពដែលបានចុះផ្សាយដោយសារព័ត៌មាន The Sun បានអោយដឹងថា ខ្សែប្រយុទ្ធចាស់វស្សាម្នាក់របស់ Bayern Munich កំពុងក្លាយជាគោលដៅផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ Atletico Madrid ។

ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំ ROBERT LEWANDOWSKI នៅសល់កិច្ចសន្យាតិចជាង ១៨ ខែទៀតជាមួយក្លឹប Bayern Munich ។ មានន័យថាកីឡាករអន្តរជាតិប៉ូឡូញ អាចចាកចេញដោយគ្មានតម្លៃខ្លួន នៅក្នុងខែមិថុនាឆ្នាំ ២០២៣ ឬប្រសិនបើក្លឹបយក្ស Bundesliga សម្រេចលក់ អាចនឹងចាកចេញនៅរដូវក្តៅនេះ ។

ខណៈក្លឹប Chelsea និង Real Madrid ក៏បានបង្ហាញបំណងចង់បាន អតីតតារា Dortmund នេះផងដែរ ។
ឥឡូវនេះត្រូវបានគេអះអាងថា មានឱកាសដែលLEWANDOWSKI អាចចូលរួមជាមួយ Atletico ។

នេះបើតាមអ្នកកាសែតអេស្ប៉ាញ Paco Garcia Caridad ដែលបានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុម La Liga ក្នុងកម្មវិធីទូរទស្សន៍ El Chiringuito ប៉ុន្តែ ឥឡូវមិនទាន់មានការចរចារណាមួយបានចាប់ផ្តើមនៅឡើយ ប៉ុន្តែគ្រួសាររបស់ Lewandowski ចង់ផ្លាស់ទៅប្រទេសអេស្ប៉ាញ ៕
ប្រភព ៖ The Sun
អត្ថបទ ៖ សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner