មន្ត្រីអាជ្ញាធរ និងកងកម្លាំងចម្រុះ បន្តជួយជួសជុលផ្ទះប្រជាពលរដ្ឋចំនួន ១៧ខ្នង នៅឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ធី ដា

បន្ទាយមានជ័យ ៖ កម្លាំងកងពលថ្មើជើងលេខ៥១ អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលប៉ុស្ត៍ បន្តជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់របើកដំបូល និងរងការខូចខាតផ្សេងៗ ចំនួន ១៧ខ្នង នៅឃុំសំរោង ស្រុកអូរជ្រៅ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ បានឱ្យដឹងកាលពីថ្ងៃទី០៩ ខែមីនាថា ដោយពិនិត្យឃើញស្ថានភាពគ្រួសារក្មួយស្រី ជាស្រីមេម៉ាយ ក្រលំបាករស់នៅជាមួយកូន ២នាក់ និងប្អូនស្រីប្រុស ២នាក់ លោកអភិបាលខេត្តនិងលោកស្រីតំណាងរាស្ត្រក្រុមការងារស្រុក បាននាំយកអំណោយឃីតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និង ថវិកា ផ្តល់ជូនគ្រួសារក្មួយស្រី និងទិញសម្លៀកបំពាក់សម្រាប់ឲ្យកូនក្មួយស្រីបានទៅចូលរៀនផងដែរ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៧ មីនា កន្លងមកនេះ ខេត្តបន្ទាយមានជ័យទទួលរងគ្រោះខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះបងប្អូន ៦៧ខ្នង និងសាលារៀន ២ខ្នង នៅស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និង នៅឃុំបន្ទាយឆ្មារ ឃុំគោករមៀត ស្រុកថ្មពួក ។

ក្នុងនោះដែរ លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ បានដឹកនាំ កងកម្លាំងទាំង ៣ និងក្រុមការងារស្រុក ឃុំ កម្លាំងប៉ុស្ដិ៍នគរបាល ប្រជាការពារ អង្គភាពភូមិកណ្តាល ភូមិពង្រ និងភូមិរុន បានចុះពិនិត្យនិងបន្តជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្ទាក់ ចំនួនសរុប ១៦ខ្នង ៕ ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner