ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សំណូមពរឲ្យសមាជិកក្រុមប្រឹក្សារាជធានីពេលចុះមូលដ្ឋានត្រូវជួយជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សា រាជធានី ភ្នំពេញ បានសំណូមពរ ដល់សមាជិកក្រុមប្រឹក្សារាជធានី ដែល ចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អដោយជួយជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។

សំណូមពរនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ខែមីនានេះ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីឯឧត្តម មាន ចាន់យ៉ាដា តំណាងឲ្យឯកឧត្តម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា សមាជិក ក្រុមប្រឹក្សារាជធានីដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវ សហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អនិង ត្រូវចេះ សួរនាំ និងស្វែងយល់ពីបញ្ហាណាមួយដែលយើងត្រូវ កំណត់ថាបងប្អូនប្រជាពលរដ្ឋយើងត្រូវតែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឬអ្នកខ្លះចាក់មិនបានគ្រប់ដូស តើមកពីមូលហេតុអ្វី? ហើយតើហេតុអ្វីបានជា មានបងប្អូនខ្លះគាត់មិនព្រមមកទទួលការចាក់វ៉ាក់សាំង? តើសេវាបម្រើនោះយ៉ាងម៉េចដែរដើម្បីយើងទទួលបានព័ត៌មាន ជាក់ស្តែងសម្រាប់ធ្វើ ការឆ្លើយតបនិងដោះស្រាយ ឱ្យទាន់ពេលវេលា។

គួរបញ្ជាក់ថា សមាជិកនិងសមាជិការក្រុមប្រឹក្សារាជធានី ភ្នំពេញបានដាក់តាមខណ្ឌទាំង១៤ក្នុងមួយខណ្ឌចំនួនពីរនាក់នាពេលកន្លងមក។ ឯកឧត្តម កើតឆែ បានលើកឡើងថា បញ្ហាវ៉ាក់សាំងចាក់ ជូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញរបស់ យើងគឺយើង មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនបងប្អូន។ សូម បងប្អូនទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង។

ពាក់ពន្ធ័នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា បញ្ហាសំរាមជាបញ្ហាប្រឈមមួយ តែពេលនេះ យើងបានដោះស្រាយ បានល្អប្រសើរច្រើន ដោយយើងមានក្រុមហ៊ុនប្រមូលសំរាមដល់ទៅបីក្រុមហ៊ុន គឺអ្វីៗយើងបាន ធ្វើទៅតាមផែនការដោយសន្សឹមៗ ទាំង ការ រៀបចំទីតាំងចាក់សំរាម,ការអប់រំណែ នាំពីការញែក សំរាម រវាងសំរាមស៊ើម និងសំរាមស្ងួត និងវិធានការផាក ពិន័យចំពោះអ្នកដែលមិនអនុវត្តតាមការណែនាំផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner