ក្រុមម្ចាស់ផ្ទះចាញ់៣ ស្មើមួយ សប្តាហ៍ទី២ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ

ការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២ សប្តាហ៍ទី២ កាលពីល្ងាចថ្ងៃសៅរ៍ ទី១២ ខែមីនា ក្រុមភ្ញៀវទាំង៤ធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះ ដោយក្រុមភ្ញៀវចំនួន៣រកបាន៣ពិន្ទុដូចៗគ្នា និង១ក្រុមរក្សាលទ្ធផលស្មើគ្នាជាមួយម្ចាស់ផ្ទះ។

ម្ចាស់ផ្ទះ បឹងកេត បានប្រកួតចាញ់ក្រមភ្ញៀវ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ០-១, ម្ចាស់ផ្ទះ វិសាខា ចាញ់ ណាហ្គាវើលដ៍ ០-១, ម្ចាស់ផ្ទះ ភ្នំពេញក្រោន ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯកឆ្នាំចាស់ ចាញ់ ព្រះខ័នរាជស្វាយរៀង ១-៣ ស្របពេលដែលម្ចាស់ផ្ទះ អង្គរថាយហ្គឺរ រក្សាលទ្ធផលស្មើគ្នា ៣ទល់៣ ជាមួយក្រុម គិរីវង់សុខសែនជ័យ។

ឆ្លងកាត់២ប្រកួតដំបូង ៤ក្រុមលើកំពូលតារាងបណ្តោះអាសន្ន លេខ១ ព្រះខ័នរាជស្វាយរៀង, លេខ២ កងយោធពលខេមរភូមិន្ទ និងលេខ៣ បឹងកេត និងលេខ៤ ណាហ្គាវើលដ៍។

គួរបញ្ជាក់ថាការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២នេះដំណើរប្រកួតពីថ្ងៃទី៥ខែមីនា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ដោយក្រុមហ៊ុនគ្រប់គ្រងការប្រកួតនេះអះអាងពីការប្តេជ្ញាចិត្តថានឹងធ្វើឲ្យព្រឹត្តិការណ៍លីគកំពូលនេះមានភាពទាក់ទាញ និងមានគុណភាពកាន់តែប្រសើរ ដោយបានផ្លាស់ប្តូររូបមន្តប្រកួត និងកាត់បន្ថយ៣ក្រុមឆ្នាំចាស់ និងរក្សាត្រឹម៨ក្រុមជាក្រុមខ្លាំងៗ។ ៨ក្រុមនេះត្រូវប្រកួតសន្សំពិន្ទុចំនួន៣ជុំ សម្រាប់ដំណាក់កាលទី១ ខណៈដំណាក់កាលទី២ នឹងទម្លាក់ចេញ៤ក្រុម ដោយជ្រើសរើសយក៤ក្រុមលើកំពូលតារាងយកទៅប្រកួត២ជុំទៀត ដើម្បីស្វែងរកក្រុមជើងឯក៕ រូបភាព៖ CPL
ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner