ស្រុកពាមជរ ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារ សហភាពសហព័ន្ធកម្ពុជាស្រុកពាមជរ ប្រជុំតាមដានវឌ្ឍនភាពការងារ និងចែកអំណោយជូនពលរដ្ឋ ៥០គ្រួសារ
ព្រៃវែង ៖ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារ សហភាពសហព័ន្ធកម្ពុជាស្រុកពាមជរ នារសៀលថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ។
កិច្ចប្រជុំផ្តោតលើខ្លឹមសារសំខាន់ៗរួមមាន លទ្ធផលការងារប្រចាំខែ, បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និង ការជ្រើសរើសយុវជនដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត ។
ជាមួយគ្នានេះ លោក ឈឹម ផាន់ណា និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋជួបទុក្ខលំបាកចំនួន ៥០គ្រួសារ ស្ថិតនៅក្នុងឃុំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង ដែលក្នុង១គ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ។
ក្នុងឱកាសនោះ លោក ឈឹម ផាន់ណា បានជំរុញឱ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបន្តអនុវត្តវិធានសុខាភិបាល ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕ ដោយ វណ្ណលុក









