កម្ពុជាអបអរសាទរទិវាទឹកពិភពលោកថ្ងៃទី២២ ខែមីនា ក្រោម ប្រធានបទ «ទឹកក្រោមដី – ធ្វើឱ្យការមើលមិន ឃើញ ទៅជាមើលឃើញ»
ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែមីនាឆ្នាំ២០២២ នេះកម្ពុជា បាន ចូលរួមអបអរសាទរទិវាទឹកពិភពលោកក្រោមប្រធានបទ«ទឹកក្រោមដី – ធ្វើឱ្យការមើលមិនឃើញទៅជាមើលឃើញ»។ គួរបញ្ជាក់ថា ពិភពលោកបានប្រារព្ធទិវាទឹកពិភពលោក និង បានលើកកម្ពស់ការយល់ដឹងអំពីប្រជាជនចំនួនពីរ ពាន់លាន នាក់ដែលកំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់។ ការ ផ្តោតសំខាន់នៃទិវាទឹកពិភពលោកឆ្នាំ ២០២២ នេះ គឺដើម្បី ជំរុញសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) 6៖ ទឹក និងអនាម័យសម្រាប់ទាំងអស់ គ្នា នៅ ឆ្នាំ ២០៣០ ។
ក្រសួងបរិស្ថានបានឱ្យដឹងថាប្រធានបទនៃទិវាទឹកពិភពលោកឆ្នាំ ២០២២ គឺ «ទឹកក្រោមដី – ធ្វើឱ្យការមើលមិនឃើញ ទៅ ជាមើលឃើញ»។ ទឹកក្រោមដីគឺមើលមិនឃើញ ប៉ុន្តែឥទ្ធិពល របស់ វា អាច មើលឃើញនៅគ្រប់ទីកន្លែង។ ទឹកក្រោមដីគឺជា កំណប់ទ្រព្យលាក់កំបាំងដែលធ្វើឱ្យជីវិតរបស់យើងកាន់តែសម្បូរបែប។
ស្ទើរតែទាំងអស់នៃទឹកសាបនៅក្នុងពិភពលោកគឺជាទឹកក្រោមដី។ នៅពេលដែលការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ ទឹកក្រោមដីនឹងកាន់តែធ្ងន់ធ្ងរឡើង។ យើងត្រូវធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងធនធានដ៏មានតម្លៃនេះប្រកបដោយនិរន្តរភាព។
ក្រសួងបានបន្តឱ្យដឹងថា ដើម្បីរក្សាបាននូវប្រភពទឹកសាប សម្រាប់ប្រើប្រាស់ និងទប់ស្កាត់វិបត្តិខ្វះទឹក យើងទាំងអស់ គ្នាត្រូវចូលរួមអភិរក្សធនធាន ធម្មជាតិ ព្រៃឈើដែលជា ប្រភពទាក់ទាញទឹកយ៉ាងសំខាន់។
កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬ ស្មើប្រមាណ ៤១ភាគរយ នៃប្រទេសកម្ពុជា។ ដោយសារ កត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរ ឡើងចំពោះតំបន់ការពារធម្មជាតិ។
សូមចូលរួមសន្សំសំចៃការប្រើប្រាស់ ទឹកដើម្បីរក្សនិរន្តរភាព ប្រភព ទឹកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕
ដោយ៖ម៉ាដេប៉ូ